Connect with us

កីឡា

កីឡាប៉ារ៉ាឡាំពិក២០២៤ ចាប់ផ្តើម​ថ្ងៃពុធ​នេះ កងកម្លាំង​២៥​ពាន់​នាក់​ដាក់ការពារ

បានផុស

នៅ

រដ្ឋាភិបាលបារាំងបានប្រកាសនៅថ្ងៃអង្គារ ទី២០ ខែសីហា ពី​ការ​ដាក់ពង្រាយកម្លាំង​សមត្ថកិច្ច​ប្រមាណ​ ២៥,០០០នាក់ សម្រាប់​ការពារ​ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស រយៈ​ពេល​២​សប្តាហ៍​ ចាប់​ពី​ថ្ងៃទី២៨ ខែសីហា ដល់​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​នេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃស្តីទី លោក Gérald Darmanin នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីស ជាកន្លែង​លោកបានបន្ថែមថា អង្គភាពជាន់ខ្ពស់ និងក្រុមប្រឆាំងភេរវកម្ម​នៅក្នុងកងកម្លាំងសន្តិសុខក៏នឹងមានការប្រុងប្រយ័ត្នផងដែរ ដើម្បីឆ្លើយតប​នឹងភាពអាសន្នដែលអាចកើតមាន។ លើសពីនេះទៀត ការគាំទ្រនឹងត្រូវបានផ្តល់ដោយបុគ្គលិកបរទេសមកពីប្រទេសដូចជា ឈីលី ហ្វាំងឡង់ កាតា និងអេស្ប៉ាញ។

សម្រាប់ករណីជាក់លាក់នៃពិធីបើក​នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី​២៨ ខែសីហា សប្តាហ៍នេះ​នៅ​ Champs-Élysées លោក Darmanin បានរាយការណ៍ថា ប្រតិបត្តិការសន្តិសុខដ៏សំខាន់ដែលពាក់ព័ន្ធនឹង​មាន​ភ្នាក់ងារប្រហែល ១៥,០០០នាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​ដោយសារព័ត៌មានបារាំង BFMTV។

ករណី​ក្នុងព្រឹត្តិការណ៍កីឡាបារ៉ា​ឡាំពិក គណៈប្រតិភូមកពីប្រទេសដែលអាចប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខខ្ពស់ ដូចជាអ៉ីស្រាអែល ដែលនឹងមានអត្តពលិក ២៧នាក់ អាជ្ញាកណ្តាល ២នាក់ និងប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិក នឹងត្រូវបានផ្តល់ការការពារពេញម៉ោង។ ការឃ្លាំមើលនេះនឹងកើតឡើងមិនត្រឹមតែក្នុងអំឡុងពេលចលនារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងភូមិប៉ារ៉ាឡាំពិកខ្លួនឯងផងដែរ។

ទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ដោយ​ជោគជ័យ​ ដែល​ពិធីបើកនៅតាមបណ្តោយទន្លេសែន រដ្ឋាភិបាលបារាំងបានដាក់ពង្រាយប៉ូលីសប្រហែល ៤៥,០០០នាក់។ សម្រាប់ពិធីបិទនេះ មានបុគ្គលិកប្រមាណ ២,០០០នាក់បានចូលរួម។ សរុបមក មន្ត្រីប៉ូលិស និងអាវុធហត្ថប្រហែល ៣០,០០០នាក់ត្រូវទទួលខុសត្រូវក្នុងការធានាសន្តិសុខជារៀងរាល់ថ្ងៃក្នុងអំឡុងពេលកីឡាអូឡាំពិក ជាមួយនឹងប្រតិបត្តិការជាក់លាក់សម្រាប់ព្រឹត្តិការណ៍ដូចជាការរត់ម៉ារ៉ាតុងដែលបានឆ្លងកាត់កណ្តាលទីក្រុងរវាងទីក្រុងប៉ារីស និង Versailles ។

ពិធីបើកកីឡាប៉ារ៉ាឡាំពិក នឹងប្រព្រឹត្តិទៅនៅទីកន្លែងប្រវត្តិសាស្ត្រ​ Place de la Concorde។ លោក Darmanin ពន្យល់ថា ៖«នឹងមានអ្នកទស្សនា ៣៥,០០០នាក់ អត្តពលិក ៥,០០០នាក់ និងគណៈប្រតិភូចំនួន ១៧០នាក់ ជាមួយនឹងកៅអីចំនួន ១៥,០០០កៅអី បើកជាសាធារណៈនៅជិតទីតាំងប្រវត្តិសាស្ត្រ Champs-Elysées»។

ដោយសារវាជាពិធីនៅខាងក្រៅ ប្រតិបត្តិការសន្តិសុខដ៏សំខាន់មួយនឹងត្រូវដាក់ពង្រាយនៅថ្ងៃនោះ ហើយចលនាឆ្លងកាត់រដ្ឋធានីនឹងត្រូវដាក់កម្រិត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម