កីឡា
សឹងមិនគួរឲ្យជឿ ! កីឡាករទម្ងន់ធ្ងន់កូរ៉េខាងត្បូង Kang Ji Won ផ្ដួលជើងខ្លាំងអ៊ីរ៉ង់ Aliakbari ត្រឹមទឹកទី១
អ្វីៗពិតជាមិនជឿនឹងភ្នែកសោះ នៅពេលកីឡាករគុនចម្រុះទម្ងន់ធ្ងន់សញ្ជាតិកូរ៉េខាងត្បូង “Mighty Warrior” Kang Ji Won ផ្ដួលជើងខ្លាំងអ៊ីរ៉ង់ Amir Aliakbari មិនដល់២នាទីផងនៅទឹកទី១។ Kang បានប្រើកណ្ដាប់ឆ្វេងស្ដាំផ្ដួលជើងឯក Greco-Roman Wrestling World Champion ត្រឹមនាទីទី ១:៥៤ ក្នុងនាមគូឯកនៅព្រឹត្តិការណ៍ ONE: FISTS OF FURY II ដែលទើបបញ្ចប់ទៅមុននេះនៅកីឡដ្ឋាន Singapore Indoor Stadium នា ប្រទេសសិង្ហបុរី។

គ្រាន់តែស្នូរជួងទឹកដំបូងចាប់ផ្ដើម “Mighty Warrior” បានជំហរថយមួយៗ ខណៈដែល Aliakbari ដើរចូលទៅមុខរហូតក្នុងបំណងប្រុងប្រើកណ្ដាប់ដៃផ្ដួលគូបដិបក្ខ។ ប៉ុន្តែ Kang បានដាក់គោលដៅដើម្បីស្វែងរកឱកាសច្បាស់ក្នុងការវាយបកដូចដែលបានគ្រោងទុក។ ទីបំផុត Kang រង់ចាំពេលវេលាដ៏ត្រឹមត្រូវមិនដល់ ២ នាទីឡើយដែលប្រើកណ្ដាប់ដៃឆ្វេងចំគំថ្គាម និងថែមដៃស្ដាំមួយពីរទៀត ធ្វើឲ្យកីឡាករអ៊ីរ៉ង់ដួលលើក្ដាររេញ។ យ៉ាងណាក្ដី លោកអាជ្ញាកណ្ដាលហក់ទៅឃាត់ត្រឹមនាទីទី ១:៥៤ មិនឲ្យ Kang ថែមទៀតឡើយ។

បន្ទាប់ពីជ័យជម្នះ នេះ “Mighty Warrior” កើនកំណត់ត្រាមិនចាញ់សោះក្នុងការប្រឡូកលើសង្វៀនគុនចម្រុះកន្លងមក ពោល ឈ្នះ ៤លើកជាប់គ្នាក្នុងអាជីពគុនចម្រុះ។
Kang បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាគ្មានពាក្យអ្វីក្រៅពីពាក្យថា ខ្ញុំសប្បាយចិត្តណាស់ក្នុងការប្រកួតនេះ។ Aliakbari ដើរសម្លឹងមើលមកខ្ញុំរហូត ហើយខ្ញុំបានរៀបចំស្នៀតការពារ និងវាយបកទៅវិញ។ ពេលខ្ញុំមានឱកាសខ្ញុំអាចប្រើកណ្ដាប់ឆ្វេង និង ថែមស្ដាំមួយពីរបានល្អ ដែលគេមិនអាចតដៃបានទេ»។
រហូតដល់ពេលនេះ “Mighty Warrior” បានផ្ដួលកូនសិស្សមកពីក្លិប AAA Team ចំនួនពីររូបហើយ។ កាលខែ មុន តារាកូរ៉េវ័យ ២៥ ឆ្នាំយកឈ្នះ Mehdi Barghi នៅសង្វៀន នៅសង្វៀន ONE: UNBREAKABLE III។ នេះមានន័យថា Kang ដែលទើបបង្ហាញខ្លួនពីរលើកនៅសង្វៀនលំដាប់ពិភពទទួលជ័យជម្នះទាំងពីរលើកជាប់គ្នា។ កាន់តែអស្ចារ្យថែមទៀត ជ័យជម្នះរបស់ Kang គឺផ្ដួលគូប្រកួតឲ្យសន្លប់នៅទឹកទី១ទាំងអស់ក្នុងចំណោម ៤ ដងកន្លងមក។
ជ័យជម្នះរបស់ “Mighty Warrior” ធ្វើឲ្យគេកើនចំណាត់ថ្នាក់ទម្ងន់ Heavyweight នៅសង្វៀន ONE ហើយកាន់តែខិតជិតដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera នៅថ្ងៃណាមួយ៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?