កីឡា
កីឡាករចូលសញ្ជាតិខ្មែរ៣រូបជាប់ជម្រើសជាតិកម្ពុជាក្រុមធំ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានចេញបញ្ជីឈ្មោះជាផ្លូវការហើយដើម្បីប្រកួតជាមួយ ស្រីលង្កា វគ្គជម្រុះ AFC Asian Cup ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា នៅប្រទេសស្រីលង្កា និងជើងទី២ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅកម្ពុជា។

ក្នុងចំណោមកីឡាករទាំង២៣នាក់មានកីឡាករមកពីក្លិបព្រះខ័នរាជស្វាយរៀង៩នាក់ វិសាខា៧នាក់ ភ្នំពេញក្រោន៤នាក់ បឹងកេត២នាក់ អាយអេសអាយដង្កោសែនជ័យ១នាក់ និងក្លិបនូវែលហ្សេឡង់ Melville United ១នាក់។
កីឡាករចូលសញ្ជាតិខ្មែរ៣រូបគឺខ្សែការពារ មីហ៊្សូណ ហ៊ីការ៉ុ របស់ព្រះខ័នរាជស្វាយរៀង ខ្សែការពារ កាន់ ម៉ូ របស់វិសាខា និងខ្សែបម្រើ យូឌៃ អូកាវ៉ា របស់ភ្នំពេញក្រោន។
- កីឡាករ Mikaru Mizuno

កីឡាករជប៉ុន Mikaru Mizuno អាយុ៣៣ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជា នៅឆ្នាំ២០២៤ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៥ ជាមួយក្លិបដំបូង ព្រះខ័នរាជស្វាយរៀង និងផ្លាស់ទៅ បឹងកេត មុនពេលត្រឡប់ទៅ ព្រះខ័នរាជស្វាយរៀង និងខ្ចីជើងទៅ គិរីវង់សុខសែនជ័យ។
- កីឡាករ Khan Mohammed Faeez

កីឡាករអាហ្វ្រិកខាងត្បូង Khan Mohammed Faeez ឈ្មោះខ្មែរ កាន់ ម៉ូ អាយុ៣១ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជានៅឆ្នាំ២០២៤ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៩ ជាមួយក្លិប ក្រសួងការពារជាតិ និងវិសាខា។ ខ្សែការពាររូបនេះជាប្រធានក្រុមវិសាខា និងបានរៀបការជាមួយភរិយាជាខ្មែរ។
- កីឡាករ Yudai Ogawa

កីឡាករជប៉ុន Yudai Ogawa អាយុ២៧ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជា ឆ្នាំ២០២៣ បន្ទាប់ពីបានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៨ ជាមួយក្លិប ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងភ្នំពេញក្រោន។ ខ្សែបម្រើកណ្តាលដ៏ឆ្នើមរូបនេះត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាច្រើនលើកហើយ។
ជាមួយគ្នានេះ យុវជនអាយុ១៧ឆ្នាំ លឹម លោកាថុង នៅប្រទេសនូវែលហ្សេឡង់ ត្រូវបានកោះហៅជម្រើសជាតិក្រុមធំ បន្ទាប់ពីបង្ហាញខ្លួនយ៉ាងល្អកាលពីប៉ុន្មានខែមុនក្នុងក្រុមយុវជនកម្ពុជាអាយុ១៩ឆ្នាំនៅប្រទេសឥណ្ឌូណេស៊ី។

ព្រះខ័នរាជស្វាយរៀង
- អ្នកចាំទី៖ វីរៈ ដារ៉ា
- ខ្សែការពារ៖ សឿយ វិសាល
- ខ្សែការពារ៖ សារ៉េត គ្រីយ៉ា
- ខ្សែការពារ៖ មីហ៊្សូណូ ហ៊ីការ៉ុ
- ខ្សែបម្រើ៖ ធារី ចន្ថាប៊ីន
- ខ្សែបម្រើ៖ ថេឡរ នីកូឡាស់
- ខ្សែបម្រើ៖ គឹម សុខយុទ្ធ
- ខ្សែប្រយុទ្ធ៖ ញាណ សុស៊ីដាន
- ខ្សែប្រយុទ្ធ៖ មិន រតនៈ
វិសាខា
- អ្នកចាំទី៖ ហ៊ុល គឹមហ៊ុយ
- ខ្សែការពារ៖ កាន់ ម៉ូ
- ខ្សែការពារ៖ ស៊ិន សុផាណាត់
- ខ្សែការពារ៖ អ៊ុក សុវណ្ណ
- ខ្សែបម្រើ៖ ស៊ិន សុវណ្ណមករា
- ខ្សែប្រយុទ្ធ៖ ផាន សុផេន
- ខ្សែប្រយុទ្ធ៖ សារ ទី
ភ្នំពេញក្រោន
- ខ្សែការពារ៖ អ៊ន ចាន់ប៉ូលីណ
- ខ្សែការពារ៖ យ៉ើ ម៉ូស្លីម
- ខ្សែបម្រើ៖ យូឌៃ អូកាវ៉ា
- ខ្សែប្រយុទ្ធ៖ លឹម ពិសុទ្ធ
បឹងកេត
- អ្នកចាំទី៖ ថា ច័ន្ទឬទ្ធី
- ខ្សែបម្រើ៖ ណុប ដេវីត
អាយអេសអាយ ដង្កោសែនជ័យ
- ខ្សែប្រយុទ្ធ៖ ហាវ សុខនេត្រ
ក្លិប Melville United
- ខ្សែបម្រើ៖ លឹម លោកាថុង
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ