Connect with us

កីឡា

អត្តពលិក​គុន​ខ្មែរ​ធ្វើ​ទស្សនកិច្ច​៣​ថ្ងៃ​​នៅតំបន់អង្គរដើម្បីស្វែងយល់ពីយុទ្ធគុនខ្មែរ

បានផុស

នៅ

អគ្គនាយក​ដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជា​មួយ​​អាជ្ញាធរជាតិអប្សរា ព្រម​ទាំង​​សមាគមក្លិប​ទេសចរណ៍ខេត្តសៀមរាប​បាន​រៀប​ចំ​កម្មវិធី​ទស្សនកិច្ច​របស់​កីឡាករ កីឡាការិនី​គុន​ខ្មែរ និង​ល្បុក្កតោ​ដើម្បី​ស្វែង​យល់​អំពី​​យុទ្ធគុន​បុរាណ​ខ្មែរ​ដែល​មាន​នៅ​លើ​ប្រាង្គ​ប្រាសាទ​​នានា​នៅ​ខេត្ត​សៀម​រាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​គុន​ខ្មែរ​ល្បី​ៗ​មានដូចម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម​ លន បញ្ញា កីឡាករ ឈឿង ល្វៃ កីឡាការិនី ទូច ចាន់វត្តី ព្រម​ទាំង​កីឡាករ កីឡាការិនី​ល្បុក្កតោ​ជា​ច្រើន​រូប​ទៀត​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​សៀម​រាប​​មាន​រយៈ​ពេល​៣​ថ្ងៃ​​គិត​ចាប់​ពី​ថ្ងៃ​ទី២៧-២៩ ខែសីហា ឆ្នាំ​២០២៤ ដែល​ដឹក​នាំ​ដោយ​លោក ធិន វិចិត្រ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកីឡា.

ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​​ឲ្យ​កីឡាករ កីឡាការិនី​កម្ពុជា​បានឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលា​​ប្រាង្គ​ប្រាសាទសំខាន់ៗមាន​ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន​ជា​ដើម​ដែល​​ជាសាវតារនៃគុនខ្មែរតាមរយៈចម្លាក់នៅតាមប្រាសាទនានា មានជាយូរលង់ណាស់មកហើយ។

ជា​ពិសេស​ទៀត​នោះ បណ្តុះគំនិតស្មារតីស្រឡាញ់ និងបង្កើនឆន្ទៈ​ថែរក្សាការពារ រួមគ្នាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មានបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅតាមចម្លាក់នៅតាមប្រាសាទនីមួយៗផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម