កីឡា
កីឡាករ ប៉ឺត សង្ឃឹម គាំទ្រកូនប្រុសខ្លួនចាប់យកអាជីពប្រដាល់
អ្នកលេងចិត្តសាស្រ្ដ ប៉ឺត សង្ឃឹម ដែលជាកីឡាករប្រដាល់ដ៏ជោគជ័យមួយរូបនៅក្នុងប្រទេសកម្ពុជាបានគាំទ្រកូនប្រុសរបស់ខ្លួនចាប់អាជីពប្រដាល់ ប្រសិនបើកូនមានចំណងចំណូលចិត្តខាងប្រដាល់។

កីឡាករ ប៉ឺ សង្ឃឹម បានចាប់ផ្តើមអាជីពប្រដាល់គុនខ្មែរនៅឆ្នាំ២០១១ និងបានបន្ថែមអាជីពប្រដាល់ឃីកបុកស៊ីង នៅឆ្នាំ២០២១។ ក្រោយចំណាយក្នុងអាជីពប្រដាល់អស់រយៈពេល១៣ឆ្នាំ កីឡាករមានដើមកំណើតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង សម្រេចបានសមិទ្ធផលជាច្រើនក្នុងអាជីព។ គិតត្រឹម៤ឆ្នាំចុងក្រោយនេះ រូបគេទទួលបានសមិទ្ធផលដ៏អស្ចារ្យគឺមេដាយមាសស៊ីហ្គេម២គ្រឿង ខ្សែក្រវាត់៣ខ្សែ និងរថយន្ត១គ្រឿង។
ស្ថានភាពគ្រួសារបច្ចុប្បន្នកីឡាករ ប៉ឺត សង្ឃឹម មានកូន២នាក់ ក្នុងនោះប្រុសមួយ និងស្រីមួយ។ កូនប្រុសច្បងមានចិត្តស្រឡាញ់ខាងប្រដាល់ដូចឪពុកខ្លួនដែរ។ ក្នុងនាមជាឪពុកមិនហាមឃាត់កូនទេមានតែជំរុញលើកទឹកចិត្តថែម ប្រសិនបើជាកូនចង់ចាប់យកអាជីពប្រដាល់។

កីឡាករ បឺត សង្ឃឹម បានប្រាប់«កម្ពុជាថ្មី»ថា ៖«ចំពោះកូនប្រុសខ្ញុំនៅតូច ហើយក៏មិនទាន់ដឹងថា គេចង់ធ្វើអ្វីដែរពេលធំឡើង។ ប៉ុន្តែបើគេស្រឡាញ់ចង់ចាប់អាជីពប្រដាល់ ខ្ញុំនឹងជំរុញគេបន្ថែម។ រាល់ថ្ងៃ ខ្ញុំបានបង្ហាត់កូនខ្ញុំខ្លះៗដែរ។ ថ្ងៃអនាគត ទោះបីរូបគេមិនបានធ្វើអ្នកប្រដាល់ ក៏គេអាចចេះក្បាច់ការពារខ្លួនខ្លះដែរ»។
វិស័យប្រដាល់ក្នុងប្រទេសកម្ពុជាពេលបច្ចុប្បន្នក៏មានត្រកូលអ្នកប្រដាល់តជំនាន់ជាច្រើន។ ជាក់ស្ដែងដូចជាគ្រួសារ លោក អេ ភូថង ជាមេគ្រួសារបានបណ្ដុះបណ្ដាលកូន៣នាក់ឲ្យក្លាយជាប្រដាល់ ហើយទទួលបានប្រជាប្រិយយ៉ាងខ្លាំង និងកីឡាករ ឈុត សេរីវ៉ាន់ថង មានឪពុកជាអតីតអ្នកប្រដាល់ ជាដើម៕

អត្ថបទ៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ