Connect with us

កីឡា

ការដាំស្មៅថ្មី​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដើម្បីការប្រកួត​សំខាន់ចុងឆ្នាំ

បានផុស

នៅ

ទី​លាន​បាល់ទាត់​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ត្រូវ​បាន​ចាប់​ផ្តើម​ជួសជុល​ថ្មី បន្ទាប់​ពីបើក​ដំណើរ​ប្រើ​ប្រាស់​អសៈ​ពេល​ប្រមាណ​​៤​ឆ្នាំ​ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០២១​។ ការ​ជួស​ជុល​កែ​លំអ​ថ្មី​នេះ​គឺ​ដើម្បី​ត្រៀម​រៀប​ចំ​ការ​ប្រកួត​សំខាន់ៗ ក៏​ដូច​ជា​កម្មវិធី​ផ្សេង​ៗ​នៅ​ចុង​ឆ្នាំ។

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ជួសជួល​កែ​លំអ​ថ្មី​នេះ​គឺ​ជា​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​មានឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អ៊ូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ប្រធាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ៖«​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ត្រូវ​បាន​ប្រើ​ប្រាស់​​តាំង​ពី​ឆ្នាំ​២០២១​។ កន្លែង​​ខ្លះ​ រចនា​សម្ព័ន្ធ​ខ្លះ​បាន​ខូច​ខាត ធ្វើ​ឲ្យ​ខុស​នឹង​​ស្តង់ដាបច្ចេកទេស​ ខ្វះ​និយាម​បច្ចេកទេសសម្រាប់​ការ​ប្រកួត។ ឥឡូវ​នេះ​តាម​ការសម្រេចពី​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​រៀបចំ​​ជួសជុល កែ​លំអ​ឡើង​វិញ​នូវទី​លាន​បាល់ទាត់​នៅ​ក្នុង​ពហុកីឡដ្ឋាន​ដ៏​ប្រណីត​របស់​យើង​នេះ»។

«ការ​ជួសជុល​នេះ​គឺ​ជា​ការ​រៀបចំ​មូលដ្ឋាន​គ្រឹះ​ឡើង​វិញ។ ការ​រៀបចំ​ស្មៅ​ឡើង​វិញ​ដែល​ជា​ស្មៅ​ធម្មជាតិ​ស្តង់ដាខ្ពស់សម្រាប់​ការ​ប្រកួត​បាល់ទាត់ និង​រៀបចំ​កម្មវិធី​ផ្សេង​ៗ​ទៀត​បាន​ល្អ​ប្រសើរ។ ក្នុង​រយៈ​ពេល​បីបួន​ខែ​ខាង​មុខ យើង​នឹង​មាន​ទី​លាន​ស្តង់​ស្មៅ​កម្រិត​អន្តរជាតិ។ យើង​ធ្វើ​នេះ​គឺ​ផ្អែក​ទៅ​លើ​ស្ថានការណ៍​ចាំ​បាច់ ជា​ពិសេស​ត្រៀម​សម្រាប់​ការ​ប្រកួត​នៅ​ចុង​ឆ្នាំ និង​ដើម​ឆ្នាំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​»។ លោក​ វ៉ាត់ ចំរើន បាន​រៀប​រាប់។

ទី​លាន​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​ធ្លាប់​រៀបចំ​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​ដូច​ជា ការ​ប្រកួត​ជើង​ឯក​​អាស៊ាន AFF Championship ការ​ប្រកួត​បាល់ទាត់​​យុវជន​អាស៊ាន និង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ មុន​ពេល​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៣។

ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី ឆ្នាំ​២០២៣ មិន​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នៅ​ទី​លាន​​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ទេ ដោយ​រៀបចំ​សម្រាប់​ពិធី​បើក និង​ពិធី​បិទ ព្រម​ទាំង​រៀបចំ​ការ​ប្រកួត​កីឡា​ផ្សេង​ដូច​ជា​អត្តពលកម្ម​ជា​ដើម។ បន្ទាប់​មក​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម ខែ​កក្កដា ឆ្នាំ​២០២៣។

ចាប់​តាំង​ពី​ចប់​កីឡា​ស៊ីហ្គេម និង​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោមិន​មាន​រៀប​ចំ​​បាល់ទាត់​​សំខាន់​ៗ​ទេ​ ដោយសារ​ការ​ប្រកួត​ភាគ​ច្រើន​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ងប់​ស្ងាត់ និង​​មាន​ការ​ខូច​ខាត​ខ្លះ។

នៅ​ចុង​ឆ្នាំ​២០២៤​ខាង​មុខ​ កម្ពុជា​​​នឹង​មាន​ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​អាស៊ាន AFF Championship ​​ដែលទំនង​ជា​ត្រូវ​រៀបចំ​ការ​ប្រកួត​នៅ​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម