កីឡា
លោក អូន ព័ន្ធមុនីរ័ត្ន ប្រកាសបន្តគាំទ្រសហព័ន្ធកីឡាការ៉ាតេអាណត្តិថ្មី
សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបញ្ចប់អាណត្តិទី៩ និងបានបន្តអាណត្តិថ្មីទី១០ ឆ្នាំ២០២៤-២០២៨ ដែលមានលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជាប្រធាន បន្ទាប់ពីអង្គមហាសន្និបាតបានបោះឆ្នោតគាំទ្រលោកដោយសំឡេង១០០លើ១០០។
មហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីបានធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ តាមរបាយការណ៍របស់គណៈកម្មការប្រតិបត្តិសហព័ន្ធបានបង្ហាញថា អាណត្តិទី៩ ពីឆ្នាំ២០២០ ដល់២០២៤ សហព័ន្ធបានធ្វើសកម្មភាពជាច្រើនដូចជាការប្រកួតលក្ខណៈជាតិ៧ដង ការប្រកួតអន្តរជាតិ១៤ដង ការហ្វឹកហាត់នៅក្រៅប្រទេស ការបើកវគ្គបណ្តុះបណ្តាល ការប្រឡង់យកអាជ្ញាកណ្តាល-ចៅក្រម និងគ្រូបង្វឹកអន្តរជាតិជាដើម។
សមិទ្ធផលដែលទទួលបានក្នុងអាណត្តិចាស់៤ឆ្នាំកន្លងទៅគឺមេដាយមាស៤គ្រឿង ប្រាក់១១គ្រឿង និងសំរិទ្ធ៤០គ្រឿង សរុប៥៥គ្រឿង ដែលបានក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់បន្តការងារអាណត្តិថ្មីក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានថ្លែងក្នុងពិធីបិទមហាសន្និបាតថា គណៈកម្មការប្រតិបត្តិរបស់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីកីឡាការ៉ាតេ។ ជាពិសេស អគ្គលេខាធិការត្រូវសហការជាមួយអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីរៀបចំឲ្យមានចលនាឧបត្ថម្ភគាំទ្ររបស់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដើម្បីទ្រទ្រង់ក្លិបការ៉ាតេនៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។
លោកមានប្រសាសន៍ថា ៖«យើងមានក្លិបនៅរាជធានីផង នៅតាមខេត្តផង។ នៅរាជធានីមានក្រសួងបានគាំទ្រក្លិបមួយចំនួនហើយ ហើយមានកីឡាករ កីឡាការិនីបានទទួលមេដាយច្រើនដែរក្នុងពេលកន្លងមក។ ទន្ទឹមនេះក៏មានក្លិបជាសមាជិកសហព័ន្ធនៅតាមបណ្តាខេត្ត អីចឹងក្រសួងបានគាំទ្រដល់សហព័ន្ធ ក្លិបនៅរាជធានី ហើយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថតាមខេត្តឧបត្ថម្ភគាំទ្រក្លិបតាមខេត្តរបស់ខ្លួន»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យគណៈកម្មការប្រតិបត្តិយកចិត្តទុកដាក់ក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងក្លិប និងអភិវឌ្ឍក្លិបឲ្យបានល្អ។ ការគាំទ្រមានការកើនឡើង ប៉ុន្តែក្លិបនីមួយៗត្រូវតែពង្រឹងការគ្រប់គ្រង សមត្ថភាព វិន័យ និងសាមគ្គីភាពផ្ទៃក្នុងដើម្បីឲ្យក្លាយជាមហាគ្រួសារតែមួយឲ្យស្របតាមគោលនយោបាយជាតិដែលផ្អែកតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា «ប្រជាជនមួយរូប លេងកីឡាមួយប្រភេទ» ហើយក្រសួងស្ថាប័នមួយត្រូវឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាយ៉ាងតិចមួយ។
លោកមានប្រសាសន៍ថា ៖«ក្នុងស្មារតីនេះ ខ្ញុំសូមប្រកាសថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តគាំទ្រដល់សហព័ន្ធកីឡាការ៉ាតេកម្ពុជាតទៅមុខទៀត»។
នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ បន្តអាណត្តិថ្មី លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ជ័យលាភីមេដាយកីឡាទ្វីបអាស៊ី (Asian Games) ឆ្នាំ២០២៣ នៅប្រទេសចិនដែលកីឡាការិនី ពុទ្ធា ស្រីណុច, អ៊ុន ស្រីដា និង ថាត ឆេងហុង ព្រមទាំងគ្រូបង្វឹក ដែលបានឈ្នះមេដាយសំរិទ្ធ១គ្រឿង។ ការប្រកួតកីឡាទ្វីបអាស៊ី ឆ្នាំ២០២២ ដែលលើកមកចុងឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសំរិទ្ធតែ១គត់ដោយកីឡាការ៉ាតេ លើវិញ្ញាសានារីជាក្រុម Kata។
សមិទ្ធផលទទួលបានក្នុងអាណត្តិទី៩
កីឡាស៊ីហ្គេម
- លើកទី៣១ ឆ្នាំ២០២២៖ ទទួលបានមេដាយសំរិទ្ធ៣
- លើកទី៣២ ឆ្នាំ២០២៣៖ ទទួលបានមេដាយមាស១ ប្រាក់៣ និងសំរិទ្ធ៦
កីឡាទ្វីបអាស៊ី
- ឆ្នាំ២០២៣ ទទួលបានមេដាយសំរិទ្ធ១
កីឡាការ៉ាតេជើងឯកពិភពលោក
- ឆ្នាំ២០២២ ទទួលបានមេដាយសំរិទ្ធ១
កីឡាការ៉ាតេជើងឯកអាស៊ី
- ឆ្នាំ២០២១ ទទួលបានមេដាយសំរិទ្ធ១
- ឆ្នាំ២០២២ ទទួលបានមេដាយសំរិទ្ធ២
- ឆ្នាំ២០២៣ ទទួលបានមេដាយសំរិទ្ធ១
កីឡាការ៉ាតេជើងឯកអាស៊ាន
- ឆ្នាំ២០២២ ទទួលបានមេដាយមាស១ ប្រាក់១ និងសំរិទ្ធ៥
- ឆ្នាំ២០២៣ ទទួលបានមេដាយមាស២ ប្រាក់១ និងសំរិទ្ធ២
- ឆ្នាំ២០២៤ ទទួលបានមេដាយប្រាក់១ និងសំរិទ្ធ៦
ការប្រកួតការ៉ាតេ ជើងឯក Thai Open
- ឆ្នាំ២០២២ ទទួលបានមេដាយប្រាក់៣ និងសំរិទ្ធ៤
- ឆ្នាំ២០២៣ ទទួលបានមេដាយប្រាក់១ និងសំរិទ្ធ៦
ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន
- ឆ្នាំ២០២២ ទទួលបានមេដាយប្រាក់១ និងសំរិទ្ធ១
- ឆ្នាំ២០២៤ ទទួលបានមេដាយសំរិទ្ធ១
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា