កីឡា
អបអរសាទរ! កម្ពុជាបានឡើងទៅកាន់ពាន SEA V. League 2025
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានកៅឡើងទៅកាន់ពានរង្វាន់កម្រិតទី១ប្រចាំតំបន់ងាស៊ាន SEA V. League នៅឆ្នាំ២០២៥ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតពានរង្វាន់ SEA V. League Challenge ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតសន្សំពិន្ទុទី១ កម្ពុជា បានយកឈ្នះ ម៉ាឡេស៊ី ដោយលទ្ធផល ៣-១ កាលពីថ្ងៃទី៣០ ខែសីហា។ ការប្រកួតលើកទី២ កម្ពុជា បានឈ្នះ ឡាវ ដោយលទ្ធផល ៣-០ កាលពីថ្ងៃទី៣១ ខែសីហា និងថ្ងៃទី១ ខែកញ្ញា បានយកឈ្នះសិង្ហបុរី ដោយលទ្ធផល ៣-១ ដើម្បីទទួលបានកៅអីឡើងទៅកាន់ពានរង្វាន់កម្រិតទី១ប្រចាំតំបន់អាស៊ាន។

ការប្រកួតនៅថ្ងៃទី២ ខែកញ្ញា ដើម្បីដណ្តើមពានរង្វាន់ និងប្រាក់រង្វាន់សម្តេចធិបតី SEA V. League Challenge Cup 2024 ដោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមលេខ១ កម្ពុជា ប៉ះ ក្រុមលេខ៤ ឡាវ វេលាម៉ោង៨ព្រឹក និងក្រុមលេខ២ ម៉ាឡេស៊ី ប៉ះ ក្រុមលេខ៣ សិង្ហបុរី វេលាម៉ោង១០ព្រឹក។
ក្រុមឈ្នះត្រូវប៉ះក្រុមឈ្នះដើម្បីដណ្តើមជើងឯកដែលមានប្រាក់រង្វាន់១០០លានរៀល ខណៈក្រុមចាញ់ប៉ះក្រុមចាញ់ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ដែលមានប្រាក់រង្វាន់២០លានរៀល ហើយក្រុមលេខ២ទទួលបាន៣០លានរៀល និងក្រុមលេខ៤ទទួលបាន១០លានរៀល។
កម្មវិធីប្រកួតថ្ងៃស្អែក ទី២ ខែកញ្ញា ឆ្នាំ២០២៤
- កម្ពុជា vs ឡាវ (ម៉ោង៨ព្រឹក)
- ម៉ាឡេស៊ី vs សិង្ហបុរី (ម៉ោង១០ព្រឹក)



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ