Connect with us

កីឡា

ស្ងាត់​ៗ ព្រះ​ខ័ន​រាជ​ស្វាយរៀង រៀបចំ​ផែន​ការ​អភិវឌ្ឍ​យុវជន​កម្រិត​ស្តង់ដា

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​និង​កំពុង​ចាប់​ផ្តើម​ផែន​ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ​​ប្រកប​ដោយ​កម្រិត​ស្តង់ដា​អន្តរជាតិ​ដែល​នឹង​ក្លាយ​ជា​ធន​ធាន​កីឡាករ​បាល់ទាត់​កម្ពុជា​ដ៏​សំខាន់​នា​ពេល​ខាង​មុខ។

ក្លិប​ជើង​ឯក​លីគ​កំពូល​កម្ពុជា៣​សម័យ​កាល​​បាន​ធ្វើ​តេស្ត​​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ​​ទូទាំង​ប្រទេស​​រយៈ​ពេល​៥​ខែ​ ទើប​ជ្រើស​រើស​បាន​យុវជន​ដែល​មាន​ទេពកោលស្យ​បាល់ទាត់ចំនួន​២៨​នាក់។ យុវជន​ទាំង​អស់​នេះ​ត្រូវ​​ស្នាក់​នៅ​​​​​ហ្វឹក​ហាត់​បាល់ទាត់​រយៈ​ពេល​វែង​ដែល​គ្រប់​គ្រង​ដោយ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​។

ទី​កន្លែង​ស្នាក់​នៅ​​ហ្វឹក​ហាត់​ពី​បាល់ទាត់ ត្រូវ​បាន​ក្លិប​បង្ហាញ​​ពី​អគារ​​សម្រាប់​ការិយាល័យ​ធ្វើ​កាងារ កន្លែង​ស្នាក់​នៅ​របស់​កីឡាករ និង​ក្រុម​ការងារ។ ការ​បង្ហាញ​ឲ្យ​ឃើញ​តាម​រូបភាព​គឺ​ទាំង​កន្លែង​ហ្វឹក​ហាត់ កន្លែង​ស្នាក់​នៅ កន្លែង​អាហារ កន្លែង​សិក្សា​រៀន​សូត្រ​គឺ​សុទ្ធ​តែ​បំពាក់​ដោយ​សម្ភារ និង​ឧបករណ៍​ទំនើប​ដែល​កម្រិត​ស្តង់ដា​អន្តរជាតិ​។

នេះ​អាច​និយាយ​បាន​ថា ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ក្លិប​ដំបូង​ដែល​រៀបចំ​កន្លែង​ស្នាក់​​ដើម្បី​បណ្តុះ​បណ្តាល​ថ្នាល​យុវជន​កម្រិត​ស្តង់ដា​បែប​នេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ចាំ​ព័ត៌មានលំអិត​នៅ​ពេល​ក្រោយ។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម