Connect with us

កីឡា

Suarez ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអ៊ុយរូហ្គាយ ក្រោយចាយពេល១៧ឆ្នាំ

បានផុស

នៅ

កីឡាករ Luis Suarez បានប្រកាសចូលនិវត្តន៍ពីក្រុម​បាល់ទាត់​ជម្រើសជាតិអ៊ុយរូហ្គាយ ក្រោយចំណាយពេល១៧ឆ្នាំជាមួយក្រុមជម្រើសជាតិ និងស៊ុតបញ្ចូលទីបានចំនួន៦៩គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវ័យ៣៧ឆ្នាំ Luis Suarez បានបង្ហាញខ្លួន១៤២ប្រកួតក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ គិត​ចាប់​តាំង​ពី​ឆ្នាំ២០០៧។ សមិទ្ធផលធំរបស់ Suarez គឺជួយឲ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ជើង​ឯក​ពិភពលោកឆ្នាំ២០១០ និងបានឈ្នះពានរង្វាន់ Copa America ឆ្នាំ២០១១។ Luis Suarez ជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បានច្រើនជាងក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។

កីឡាករ Luis Suarez បាននិយាយថា ៖«ថ្ងៃសៅរ៍នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ។ ការពិតនោះគឺជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការចូលនិវត្តន៍ ហើយខ្ញុំមិនបានចូលនិវត្តន៍ដោយសារតែរបួស ឬដោយសារថាពួកគេឈប់កោះហៅខ្ញុំទេ»។

ក្រុមអ៊ុយរូហ្គាយនឹងត្រូវជួបក្រុមប៉ារ៉ាហ្គាយ នៅកីឡដ្ឋាន Centenario ក្នុងទីក្រុង Montevideo នៅថ្ងៃសៅរ៍ទី៧ ខែកញ្ញា នាវេលាម៉ោង៦:៣០ព្រឹក ក្នុងវគ្គជម្រុះនៅអាមេរិកខាងត្បូង សម្រាប់ការប្រកួត World Cup ឆ្នាំ២០២៦ មុនពេលប៉ះក្រុមវេណេស៊ុយអេឡា នៅ៤ថ្ងៃបន្ទាប់។ ចំពោះការលេងឲ្យក្លិបអាជីពវិញ Luis Suarez ក៏លើកឡើងថាក្លិប Inter Miami ជាក្លិបចុងក្រោយ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម