កីឡា
លោក Li Jun ជាគ្រូបង្វឹកជោគជ័យបំផុតសម្រាប់កីឡាបាល់ទះកម្ពុជា
លោក Li Jun បានក្លាយជាគ្រូបង្វឹកទទួលបានជោគជ័យបំផុតក្នុងវិស័យកីឡាបាល់ទះកម្ពុជា បន្ទាប់ពីលោកបានដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៨។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិចិនរូបនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបង្ហាញគុណផលដ៏ល្អក្នុងការប្រកួតកម្រិតអាស៊ាននាប៉ុន្មានឆ្នាំចុងក្រោយ។ ក្រុមជម្រើសជាតិបានយកឈ្នះក្រុមដែលកម្ពុជាមិនធ្លាប់ឈ្នះពីមុនស្ទើរអស់ហើយក្នុងនោះថៃ ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម ប៉ុន្តែនៅតែជម្រើសជាតិឥណ្ឌូណេស៊ីមួយគត់ក្នុងតំបន់ដែលកម្ពុជាមិនធ្លាប់ឈ្នះ។

កាលស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក្រុមបាល់ទះជម្រើសជាតិកម្ពុជាស្ថិតក្រោមដឹកនាំរបស់លោក Li Jun បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ក្នុងពូល បន្ទាប់ពីបានឈ្នះ វៀតណាម ៣-២ ប៉ុន្តែចាញ់ឥណ្ឌូណេស៊ី និង ហ្វីលីពីន ០-៣ ដូចគ្នា។
ពីរឆ្នាំក្រោយមកពោលគឺកីឡាស៊ីហ្គេម ឆ្នាំ២០២១ ដែលលើកមកឆ្នាំ២០២២ ដោយសារវិបត្តិកូវីដ-១៩ កម្ពុជា បានយកឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣-១ និងចាញ់ថៃ ២-៣ ដើម្បីឈរលេខ២ក្នុងពូលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងកីឡាស៊ីហ្គេម។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ១-៣ ដែលធ្លាក់ទៅដណ្តើមមេដាយសំរិទ្ធប៉ះថៃជាថ្មី។ កម្ពុជាបានបង្កការភ្ញាក់ផ្អើលដោយបានយកឈ្នះថៃដោយលទ្ធផល ៣-២ ដែលបានក្លាយជាប្រវត្តិសាស្ត្រឈ្នះថៃជាលើកដំបូង ហើយក៏ជាការឈ្នះមេដាយសំរិទ្ធក្នុងកីឡាស៊ីហ្គេម លើកដំបូងដែរក្នុងរយៈពេលប្រមាណ៥០ឆ្នាំចុងក្រោយ។

កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជារឹតតែបង្កការភ្ញាក់ផ្អើល ដោយបានយកឈ្នះសិង្ហបុរី ៣-០, ឈ្នះ ហ្វីលីពីន ៣-០ និងចាញ់ឥណ្ឌូណេស៊ី ០-៣ ដើម្បីឈរលេខ២ក្នុងពូល បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជា បានយកឈ្នះ ថៃ ដោយលទ្ធផល ៣-២ ដើម្បីបង្កើតប្រវត្តិសាស្ត្រឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង និងទទួលបានមេដាយប្រាក់កីឡាស៊ីហ្គេម ជាលើកដំបូង បន្ទាប់ពីចាញ់ឥណ្ឌូណេស៊ី ០-៣ នៅវគ្គផ្តាច់ព្រ័ត្រ។
ឆ្នាំ២០២៤ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានបោះជំហានទៅកាន់កម្រិត SEA V. League ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតពានរង្វាន់ SEA V. League Challenge ឆ្នាំ២០២៤។ ការប្រកួតទី១ កម្ពុជា បានឈ្នះ ម៉ាឡេស៊ី ៣-១, ប្រកួតទី២ឈ្នះ ឡាវ ៣-០ និងប្រកួតទី៣ ឈ្នះ សិង្ហបុរី ៣-១ ដើម្បីទទួលបានពិន្ទុច្រើនជាងគេក្នុងការឡើងទៅកម្រិតទី១នៅឆ្នាំក្រោយ។

មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានឈ្នះពានរង្វាន់សម្តេចធិបតី SEA V. League Challenge ឆ្នាំ២០២៤ បន្ទាប់ពីឈ្នះឡាវ ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈ្នះ ម៉ាឡេស៊ី ៣-០ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីក្លាយជាជើងឯកដែលមានប្រាក់រង្វាន់១០០លានរៀល។
សូមបញ្ជាក់ថា ពានរង្វាន់អាស៊ានលំដាប់ទី១ SEA V. League ឆ្នាំ២០២៥ មាន ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន និងកម្ពុជា ខណៈពានរង្វាន់លំដាប់ទី២មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ នៅឆ្នាំ២០២៥ ក្រុមអាស៊ានក៏ត្រូវប្រជែងគ្នាដណ្តើមមេដាយកីឡាស៊ីហ្គេម នៅប្រទេសថៃ។

សមិទ្ធផលសំខាន់ៗរបស់លោកគ្រូ Li Jun សម្រាប់ក្រុមជម្រើសជាតិកម្ពុជា
- ឈ្នះមេដាយសំរិទ្ធ កីឡាស៊ីហ្គេម ឆ្នាំ២០២១
- ឈ្នះមេដាយប្រាក់ កីឡាស៊ីហ្គេម ឆ្នាំ២០២៣
- ឈ្នះជើងឯក SEA V. League Challenge Cup ឆ្នាំ២០២៤
- កម្ពុជាឡើងទៅពានរង្វាន់ SEA V. League នៅឆ្នាំ២០២៥
- ការឈ្នះក្រុមជម្រើសជាតិមួយចំនួននៅអាស៊ាន


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ