កីឡា
Tchouameni និង Mendy ខកខានក្នុងការប្រកួតពាន Nation League ជាមួយបារាំង
កីឡាករ Tchouameni និង Mendy របស់ក្រុម Real Marid នឹងខកខានក្នុងការបង្ហាញខ្លួនជាមួយក្រុមបាល់ទាត់ជម្រើសជាតិបារាំងក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ Nation League។

ខ្សែបម្រើ Aurelien Tchouameni និងខ្សែការពារ Ferland Mendy បានចាកចេញពីជំរុំហ្វឹកហាត់ជម្រើសជាតិបារាំង មុនការប្រកួតជាមួយក្រុមអុីតាលី និងបែលហ្ស៊ិក ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ Nation League ដោយសាររបួស។
ខ្សែបម្រើការពារ Tchouameni មានបញ្ហាប្រអប់ជើង ខណៈខ្សែការពារ Mendy រងរបួសជើង។ កីឡាករទាំង២ បានជាប់ក្នុងជម្រើសដំបូងក្នុងការប្រកួត ជាមួយក្រុម Real Betis កាលពីថ្ងៃយប់ថ្ងៃច័ន្ទ។ ចំពោះកីឡាករ Mendy ត្រូវបានប្តូរចូលនៅតង់ទី២ ។

ខ្សែបម្រើ Matteo Guendouzi របស់ក្លិប Lazio និងខ្សែការពារឆ្វេង Lucas Digne របស់ក្លិប Aston Villa ត្រូវបានកោះហៅជំនួសកីឡាទាំង២រូបរបស់ Real Madrid។ ក្រុមជម្រើសជារិបារាំងត្រូវប្រកួតជាមួយអុីតាលីនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា នៅកីឡដ្ឋាន Parc des Princes និងប៉ះបែលហ្ស៊ិក នៅថ្ងៃទី១៩ ខែកញ្ញា ការប្រកួតក្នុងទីក្រុង Lyon៕
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?