កីឡា
ធី ម៉េងហួង ទៅលេងនៅវៀតណាម មានតម្លៃខ្លួនមិនចាញ់រៀមច្បង គួន ម៉ុម
បន្ទាប់ពីបង្ហាញខ្លួនយ៉ាងល្អមួយរយៈពេលចុងក្រោយ កីឡាករបាល់ទះជម្រើសជាតិកម្ពុជា ធី ម៉េងហួង ត្រូវបានក្លិបនៅលីគបាល់ទះកំពូលវៀតណាមចង់បាន ខណៈថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជាបានសម្រេចកំណត់តម្លៃខ្លួនឲ្យខ្ពស់។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា កីឡាករកម្ពុជា៣នាក់ទៀតហើយត្រូវបានក្លិបនៅក្រៅប្រទេសទាក់ទង។ កីឡាករវ័យក្មេង ធី ម៉េងហួង កីឡាករ គួន ម៉ុម និងកីឡាករ សឿន ហេង។
លោកបានប្រាប់ថា ក្លិបនៅលីគបាល់ទះវៀតណាមចាប់អារម្មណ៍ចង់បាន ធី ម៉េងហួង បន្ទាប់ពីរូបគេបានបង្ហាញខ្លួនយ៉ាងល្អពេលទៅលេងនៅប្រទេសវៀតណាមក្នុងរយៈពេលខ្លីមួយកាលពីប៉ុន្មានខែមុន និងការលេងបានល្អក្នុងក្រុមជម្រើសជាតិកម្ពុជា។

លោក អាំង សិរីពិសិដ្ឋ បានប្រាប់ឲ្យដឹងថា ៖«ធី ម៉េងហួង មកដល់ឥឡូវនេះមានក្លិបវៀតណាមទាក់ទងហើយ ប៉ុន្តែអ្វីដែលខ្ញុំចង់ធ្វើឲ្យច្បាស់លាស់គឺត្រូវឆ្លងកាត់សហព័ន្ធ ពីព្រោះត្រូវមាន ITC មិនអាចឲ្យគាត់ត្រូវបានគេពិន័យ ដែលអាចបាត់ឱកាសទៅថ្ងៃអនាគត។ គាត់ចាប់ផ្តើមមានទីផ្សារហើយ។ ជាក់ស្តែងយើងឃើញពាននៅវៀតណាមប៉ុន្មានថ្ងៃមុននោះ គាត់បានទៅចូលរួម ប៉ុន្តែក្រៅផ្លូវការ។ លើកនេះផ្លូវការក្នុងនាមលីគ ហើយទីផ្សារអត្តពលិករបស់យើងកាន់តែប្រសើរឡើងថែមទៀត។
«តម្លៃខ្លួនរបស់គាត់ ខ្ញុំជឿជាក់ថា នឹងទទួលបានប្រហាក់ប្រហែល គួន ម៉ុម ដែរ ដោយផ្អែកទៅលើគុណផលនៃការប្រកួតរបស់គាត់។ គួន ម៉ុម ក៏ដូច្នោះដែរបានចុះកុងត្រាជើងទី២ជាមួយក្លិបវៀតណាមរួចហើយ។ សឿន ហេង ក៏ត្រូវបានក្លិបលីគថៃទិញដែរ ប៉ុន្តែពាក់ព័ន្ធនឹងតម្លៃខ្លួនមិនទាន់ពិភាក្សាគ្នា»។ លោកអគ្គលេខាធិការបានបញ្ជាក់។

លោកបានបន្ថែមថា ប្រសិនបើមានឱកាស សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងបញ្ជូនកីឡាករបាល់ទះកម្ពុជាទៅលេងក្រៅប្រទេសឲ្យបានច្រើនដើម្បីបង្កើនសមត្ថភាព និងបទពិសោធឲ្យបានច្រើន។
កូននាគស្លាបហង្ស ធី ម៉េងហួង កើតឆ្នាំ២០០១ កម្ពស់១.៨៧ម៉ែត្រ ទម្ងន់៧០គីឡូក្រាម របស់ក្លិបបាល់ទះក្រសួងមហាផ្ទៃ និងជាសមាជិកជម្រើសជាតិកម្ពុជា។ អ្នកស្រុកមុខកំពូលខេត្តកណ្តាលដែលបានលេងបាល់ទះប្រមាណ៥ឆ្នាំ និងធ្លាប់ជាជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជាក្នុងកីឡាស៊ីហ្គេមតាំងពីឆ្នាំ២០១៩ ហើយចូលឆ្នាំ២០២៤ រូបគេបានជាប់ជម្រើសជាតិកម្ពុជាដែលកំពុងបង្ហាញសមត្ថភាពដ៏ល្អ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង