កីឡា
កំពូលអ្នកប្រដាល់ជប៉ុន Naoya Inoue ប្រកួត១២ឆ្នាំមិនស្គាល់បរាជ័យ
ការប្រកួតកីឡាប្រដាល់នៅក្នុងប្រទេសជប៉ុន អ្នកគាំទ្រនឹកឃើញមុនគេគឺកីឡាឃីកបុកសុីង ប៉ុន្តែបើនិយាយពីប្រដាល់សកលវិញ ជប៉ុនក៏មានកីឡាករកំពូលលំដាប់ពិភពលោកមួយរូបកីឡាករ Naoya Inoue ដែលប្រកួតរយៈពេល១២ចុងក្រោយឆ្នាំមិនចាញ់សោះ។
កីឡាករ Naoya ដែលកើតនៅថ្ងៃ១០ មេសា ឆ្នាំ១៩៩៣ ជាអ្នកប្រដាល់សកលអាជីពបានចាប់ផ្តើមប្រកួតប្រដាល់សកលស្ម័គ្រចិត្តពីឆ្នាំ២០១០ ដល់២០១២ នៅក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើនមានដូចជា ជើងឯកយុវជនអាស៊ី ជើងឯកយុវជនពិភពលោក ជើងឯកពិភពលោក AIBA និងជម្រុះតំបន់អាស៊ីដើម្បីព្រឹត្តិការណ៍កីឡាអូឡាំពិក។ នៅចុងឆ្នាំ២០១២ រូបគេបានចាប់ផ្តើមប្រកួតប្រដាល់សកលអាជីពដែលប្រកួតដំបូងត្រឹម៨ទឹកដោយបានផ្តួលកីឡាករ Crison Omayao ឲ្យសន្លប់ក្នុងទឹកទី៤។
គិតតាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៤ មានរយៈពេល១២ឆ្នាំហើយ កីឡាករ Inoue ប្រកួតបាន២៨លើក ឈ្នះទាំង២៨លើក និងផ្ដួលដៃគូបោះបង់ការប្រកួត២៥លើក។ កីឡាកររហស្សនាមថា “Monster” គឺដោយសារអំណាចកណ្តាប់ដៃដ៏ពិសេសមានភាគរយក្នុងការផ្តួលដៃគូរហូតដល់ ៨៨.៨៨%។
ឆ្លងកាត់រយៈពេល១២ឆ្នាំ Inoue ប្រមូលបានខ្សែក្រវាត់សរុបចំនួន១៣ខ្សែ រួមមានខ្សែក្រវាត់ Junior Flyweight, OPBF light-flyweight, WBC light-flyweight, WBO junior bantamweight, WBA (Regular) bantamweight, Won IBF The Ring bantamweight, WBA (Super) bantamweight, WBC bantamweight, WBO bantamweight, WBC and WBO super bantamweight, WBA (Super), IBF The Ring super bantamweight។
ស្ទើរមិនគួរឲ្យជឿ គិតទល់ពេលបច្ចុប្បន្នមិនទាន់មានកីឡាកររូបណាអាចយកឈ្នះ និងដណ្ដើមខ្សែក្រវាត់ពីរូបគេបានឡើយ។
កាលពីឆ្នាំ២០២៣ កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao បានសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យរបស់ Inoue។ វីរបុរសហ្វីលីពីនបានសរសើរថា ៖«Inoue មានល្បឿនដ៏អស្ចារ្យ និងកណ្តាប់ដៃមានកម្លាំងខ្លាំង។ គាត់ជាកីឡាករប្រដាល់ដ៏ពិសេសម្នាក់»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា