កីឡា
ល្ងាចនេះ វ៉ាន វ៉ុន ប្រកួតកីឡាប៉ារ៉ាឡាំពិកនៅប្រទេសបារាំង
កីឡាករជនមានពិការភាពជម្រើសជាតិកម្ពុជា វ៉ាន វ៉ុន នឹងប្រកួតអត្តពលកម្មលើវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ (T54) ក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ក្នុងទីក្រុងបារីស ប្រទេសបារាំង។

តាមកាលវិភាគ វ៉ាន វ៉ុន ដែលជាអត្តពលិកពិការភាពកម្ពុជាតែម្នាក់គត់ទទួលបានសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះត្រូវប្រកួតវេលាម៉ោង១១:៥២នាទី ត្រូវនឹងម៉ោង៤:៥០នាទីល្ងាចនៅកម្ពុជា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
វ៉ាន វ៉ុន ស្ថិតនៅក្នុងក្រុមទី១ (Heat 1) ជាមួយកីឡាករមកពីប្រទេស ម៉ិកស៊ិក ចិន អូស្ត្រាលី ហ្គំប៊ី អាមេនី និងថៃ ខណៈក្រុមទី២មានកីឡាករ៧រូបផ្សេងទៀត។ កីឡាករទាំង១៤រូបត្រូវប្រកួតជម្រុះជុំទី១ដើម្បីជ្រើសរើសយក៨រូបចុងក្រោយបន្តទៅវគ្គផ្តាច់ព្រ័ត្រគឺ កីឡាករលំដាប់កំពូល៣រូបនៃ Heats ទាំងពីរ និងកីឡាករ២រូបទៀតដែលមានថិរវេលាល្អបំផុត។

នៅក្នុង Heat ជាមួយ វ៉ាន វ៉ុន មានកីឡាករថៃ Athiwat Paeng-Nea ជាអ្នកកាន់កំណត់ត្រាថិរវេលាលឿនបំផុតពិភពលោកគឺរូបគេធ្វើបានថិរវេលា១៣.៦៣វិនាទី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ រូបគេជាម្ចាស់មេដាយមាសប៉ារ៉ាឡាំពិកកាលពីឆ្នាំ២០២០ នៅជប៉ុន លើវិញ្ញាសា១០០ម៉ែត្រនេះ ដូច្នេះរូបគេត្រូវការពារតំណែងមេដាយមាសរបស់ខ្លួន។

វ៉ាន វ៉ុន ធ្លាប់បានចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកចំនួន៣លើកហើយគិតទាំងឆ្នាំ២០២៤នេះ បន្ទាប់ពីធ្លាប់ចូលរួមកាលពីឆ្នាំ២០២០ និង២០១៦។ កាលពីឆ្នាំ0២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រូបគេទទួលបានចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិកជាច្រើន៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍