Connect with us

កីឡា

មូលហេតុ​២​​ ប្រធាន​ក្រុម​ម៉ាឡេស៊ី J.Q. Sim ចង់​មកលេង​នៅ​កម្ពុជា

បានផុស

នៅ

កីឡាករ​បាល់ទះជម្រើស​ជាតិ​ម៉ាឡេស៊ី Sim Jian Qin ​លេច​ធ្លោ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​​​​ពាន​រង្វាន់​សម្តេច​ធិបតី SEA V. League Challenge 2024 ​កាល​ពី​ថ្ងៃ​ទី​​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា នៅ​រាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​ដ៏​ល្អ ក្លិប​បាល់ទះ​កម្ពុជា​ខ្លះ​ទំនង​ជា​ចាប់​អារម្មណ៍​​លើ​រូប​គេ​ដើម្បី​​នាំ​ចូល​រួម​ក្រុម​ទាំង​ការ​ប្រកួត​ក្នុង​លីគ​បាល់ទះ​កំពូល​កម្ពុជា និង​ពាន​រង្វាន់​ធំ​លំដាប់​ទី២​សម្តេច​ក្រឡា​ហោម ស ខេង ដែល​នឹង​ចាប់​ផ្តើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

ឆ្លើយ​តប​នឹង​អ្នក​សារព័ត៌មានចោទ​សួរ​ថា គិត​យ៉ាង​ណា​ ប្រសិន​បើ​​មាន​ក្លិប​បាល់ទះ​នៅ​កម្ពុជា​ចាប់​អារម្មណ៍​​ កីឡាករ​លេខ​​១២​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​​​​​​​បាន​ឆ្លើយ​ថា រូប​គេ​​ពេញ​ចិត្ត​​ក្នុង​ការ​មកលេង​នៅ​កម្ពុជា​​ដោយ​មាន​​ហេតុផល​ពីរ​យ៉ាង។

កីឡាករ Sim Jian Qin បាន​និយាយ​ថា ៖«រហូតដល់ពេលនេះមិនមានក្លិបកម្ពុជាណាមួយទាក់ទងខ្ញុំទេ ប៉ុន្តែខ្ញុំ​លើស​ពីសប្បាយចិត្តសម្រាប់ការមកលេងនៅទីនេះ ពីព្រោះខ្ញុំដឹងថា ការលេងបាល់ទះនៅកម្ពុជាគឺអាចធ្វើឲ្យយើងលេងដើម្បីជីវិតរស់នៅបាន»។ ប្រការ​នេះ​ទំនង​ជា​រូប​គេ​សំដៅ​ទៅ​លើ​អាជីព​​បាល់ទះ​​នៅ​កម្ពុជា​​​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន។

ម្យ៉ាង​វិញ នៅ​ប្រទេស​ម៉ាឡេស៊ី​មិន​ទាន់មាន​កម្មវិធី​ប្រកួត​សំខាន់​​ណា​មួយ​ឡើយ ដូច្នេះ​រូប​គេ​ទំនេរ​​ដែល​ចេញ​ទៅ​ក្លិប​ណា​ក៏​បាន។ កីឡាករ​បាន​និយាយ​ថា ៖«ការប្រកួត​បាល់​ទះ​នៅ​​កម្ពុជា​ពិត​ជា​គួរឲ្យចាប់អារម្មណ៍​ណាស់។​ អ្នកគាំទ្រស្រឡាញ់បាល់ទះយ៉ាងខ្លាំង។ ជាក់ស្តែង អ្នកគាំទ្រ​បាន​ថតរូបជាមួយកីឡាករយ៉ាងសប្បាយរីករាយ។ ជាមួយគ្នានេះនៅម៉ាឡេស៊ី លីគមិនទាន់ចាប់ផ្តើមទេ ដូច្នេះខ្ញុំពិតជារីករាយក្នុងការចូលរួមជាមួយក្លិបណាមួយដែលចាប់អារម្មណ៍ខ្ញុំ។ ខ្ញុំរីករាយចូលរួមនៅទីនេះ»។

រដូវ​កាល​២០២២/២៣ J.Q. Sim ​លេង​ឲ្យ​ក្លិប Win Streak នៅ​តៃវ៉ាន់ ដែល​ជា​កីឡាករ​កម្ពុជា វឿន វាសនា កំពុង​លេង​បច្ចុប្បន្ន។

ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​សម្តេច​ធិបតី SEA V. League Challenge ឆ្នាំ​២០២៤ មិន​មែន​ជា​លើក​ទី១​ទេ​សម្រាប់​កីឡាករ Sim Jian Qin ដែល​បាន​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា។ កាល​ពី​ឆ្នាំ​២០២៣ រូប​គេ​ក៏​បាន​រួម​ដំណើរ​ជា​មួយ​ជម្រើស​ជាតិ​ម៉ាឡេស៊ី ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។

៥​ប្រកួត​ក្នុង​កម្មវិធី SEA V. League ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី និង​ឡាវ ប៉ុន្តែ​ចាញ់​កម្ពុជា​ដើម្បីទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣៦ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥៦ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម