Connect with us

កីឡា

ភរិយា​ De Gea ថា ជីវិតគូ​របស់ពួកគេនៅស្រឡាញ់គ្នាធម្មតាទោះនៅឆ្ងាយគ្នា

បានផុស

នៅ

អ្នកនាង Edurne ភរិយារបស់អតីតអ្នកចាំទី Manchester United កីឡាករ David de Gea បានចេញបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេនៅស្រឡាញ់គ្នា​ធម្មតា ទោះបី្ដរបស់ខ្លួនត្រូវប្រកបអាជីពនៅប្រទេសអុីតាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យចចាមអារ៉ាមបានលេចឡើងទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍របស់ David de Gea បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញបានចុះហត្ថលេខាជាមួយក្លិប Fiorentina នៅរដូវក្តៅនេះ។ កីឡាករវ័យ៣៣ឆ្នាំ de Gea បានត្រឡប់មករស់នៅជាមួយតារាចម្រៀង និងជាតារាសម្ដែងសញ្ជាតិអេស្ប៉ាញអ្នកនាង Edurne បន្ទាប់ពីការចាកចេញពីក្លិប Manchester United កាលពីរដូវក្តៅមុន។

ទោះ​បី​ជា​យ៉ាង​ណា David de Gea បានចាកចេញពីភរិយាដែលកំពុងរស់នៅទីក្រុង Madrid នៅពេលផ្លាស់ទៅលេងក្លិបនៅប្រទេសអុីតាលី។ អ្នកនាង Edurne ទទូចថា មិនមានបញ្ហាអ្វីទេរវាងអ្នកទាំងពីរហើយពួកគេស្រលាញ់គ្នាច្រើនជាងពេលមុនទៀត ទោះបីជារស់នៅឆ្ងាយពីគ្នា។

ថ្លែងទៅកាន់សារព័ត៌មានអេស្ប៉ាញ Vanitatis អ្នកនាង Edurne បាននិយាយថា ៖«ពួកយើងមានទំនាក់ទំនងល្អខ្លាំង​ណាស់។ យើងសប្បាយចិត្តខ្លាំង ហើយពួកយើងមិនបានបែកគ្នាទេ។ ពួកយើងបានរស់នៅបែបនេះអស់រយៈពេល១៤ឆ្នាំមកហើយ។ ចម្ងាយមិនមែនជាបញ្ហាទេ។ យើងរស់នៅឆ្ងាយពីគ្នា ដោយសារ​តម្រូវការងារ។ វាបានកើតឡើងពេល​ការងាររបស់គាត់តម្រូវឲ្យធ្វើនៅក្រៅប្រទេស (អេស្ប៉ាញ) ហើយការងាររបស់ខ្ញុំគឺនៅទីក្រុង Madrid»។

ចំពោះ Edurne មានការប្តេជ្ញាចិត្តនិងតាំងចិត្តយ៉ាងខ្លាំងក្នុងការងាររបស់ខ្លួន នៅ​ប្រទេសអេស្ប៉ាញ។ នេះហើយជាហេតុរារាំងនាងក្នុងការធ្វើដំណើរទៅជាមួយ David de Gea ទៅក្លិបណាមួយដែលរូបគេត្រូវបានចុះហត្ថលេខាទៅលេង។ អ្នកនាង Edurne វ័យ៣៨ឆ្នាំរូបនេះគឺជាពិធីការិនី​ទូរទស្សន៍ និងជាគណកម្មការក្នុងកម្មវិធី Spain’s Got Talent មានន័យថាត្រូវការពេលវេលាជាច្រើន​នៅក្នុងទីក្រុង Madrid៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម