Connect with us

កីឡា

កីឡាករ​សិង្ហបុរី Goh J.H. សរសើរ វឿន វាសនា និង ផល រតនៈ ល្អខ្លាំង

បានផុស

នៅ

កីឡាករ​លេខ​១២​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​សិង្ហបុរី Goh J.H. បាន​សរសើរ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ពី​សមត្ថភាព​ដ៏​អស្ចារ្យ ប៉ុន្តែ​បើ​និយាយ​ពី​កីឡាករ​ម្នាក់​ៗ​រូប​គេ​ចាប់​អារម្មណ៍​ខ្លាំង​លើ​កីឡាករ​កម្ពុជា​២​រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី» បុរស​សង្ហា​សក់​វែង​ Goh ដែល​​មាន​អ្នក​គាំទ្រ​កម្ពុជា​ច្រើន​ថត​រូប​ជា​មួយ​បាន​និយាយ​ថា រូប​គេ​ពិត​ជា​រីក​រាយ​ណាស់​ដែល​បាន​មក​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា ទោះ​បី​ជា​លទ្ធផល​​មិន​សូវ​ល្អ​ប្រសើរ​ក៏​ដោយ។ អ្វី​ដែល​ធ្វើ​ឲ្យ​រូប​គេ​ចង់​ចាំ​បំផុត​គឺ​ការ​លេង​តទល់​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​​​បង្ហាញ​អស់​ពី​សមត្ថភាព និង​ដឹង​ពី​កម្រិត​ខ្លួន​ឯង។

កីឡាករ​បាន​និយាយ​ថា ៖«ពេល​ខ្ញុំ​លេង​នៅ​​សិង្ហបុរី​ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ល្អ តែ​ពេល​មក​ប្រកួត​នៅ​ទី​នេះ​ទើប​ដឹង​​ថា វ៉ូវៗ ក្រុម​គេ​ពិត​ជា​មិន​ធម្មតា។ បើ​និយាយ​ពី​ក្រុម​កម្ពុជា​វិញ​ពិត​ជា​ខ្លាំង​។ កីឡាករ​កម្ពុជា​​ខ្ពស់ ធំ លោត​បាន​ខ្ពស់ ហើយ​វ៉ៃ​ផ្តាច់​ល្អ។ អូ! ខ្ញុំ​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ហើយ តែ​មិន​អាច​ទៅ​រួច​ទេ ពី​ព្រោះ​ក្រុម​កម្ពុជា​ខ្ពស់​ៗ​ណាស់»។

នៅ​ពេល​សួរ​ថា តើ​កីឡាករ​កម្ពុជា​រូប​ណា​ដែលលោក​ស្គាល់​សម្រាប់​ការ​មក​ប្រកួត​នៅ​កម្ពុជា​លើក​ដំបូង​នេះ?  Goh J.H. បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា ៖«ខ្ញុំ​ស្គាល់​ច្បាស់​គឺ វាសនា! គាត់​ពិត​ជា​ល្អ​ខ្លាំង​ណាស់។ ម្នាក់​ទៀត​គឺ​កីឡាករ​បិទ​កណ្តាល ផល រតនៈ ក៏​មិន​ធម្មតា​ដែរ។ ខ្ញុំ​ពិត​ជា​រីក​រាយ​ដែល​បាន​លេង​តទល់​ជា​មួយ​ពួក​គាត់»។

កីឡាករ​សិង្ហបុរី​រូប​នេះ​បាន​ចាត់​ទុក​ការ​បង្កើត​ឲ្យ​មាន​ពាន​រង្វាន់ SEA V. League Challenge ពិត​ជា​មានសារៈ​សំខាន់​​សម្រាប់​វិស័យ​កីឡា​បាល់ទះ​នៅ​ក្នុង​តំបន់​អាស៊ាន។ កន្លង​មក​មិន​សូវ​មាន​កម្មវិធី​ប្រកួត​ ដូច្នេះ​កីឡាករ​​នៅ​ប្រទេស​អាស៊ាន​​នីមួយ​ៗ​មិន​សូវ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​ការ​ប្រកួត​អន្តរជាតិ​​ឡើយ។ នៅ​តំបន់​ផ្សេង​ៗ​មាន​កម្មវិធី​ប្រកួត​ច្រើន ហើយ​ក្រុម​ជម្រើស​ជាតិ ឬ​ក្លិប​របស់​គេ​ខ្លាំង។ នៅ​ពេល​នេះ​មាន​កម្មវិធី​ប្រកួត​នៅ​តំបន់​​អាស៊ាន​គឺ​ពិត​ជាល្អ​ខ្លាំង។

សូម​បញ្ជាក់​ថា ក្រុម​បាល់ទះ​ជម្រើស​ជាតិ​សិង្ហបុរី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពាន​រង្វាន់​សម្តេច​ធិបតី SEA V. League Challenge 2024 បន្ទាប់​ពី​ឈ្នះឡាវ​២​ដង ប៉ុន្តែ​ចាញ់​​ម្ចាស់​ផ្ទះ​កម្ពុជា១​ដង និង​ចាញ់​ម៉ាឡេស៊ី​២​ដង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣៨ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥៨ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម