Connect with us

កីឡា

បឺត សង្ឃឹម ឈ្នះ ពេជ្រ ប៊ុនសិទ្ធ យប់មិញ បង្កើនសមិទ្ធផល​ធំទី៧

បានផុស

នៅ

កីឡាករគុនខ្មែរ និងឃីកបុកស៊ីង បឺត សង្ឃឹម ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រហូត​ដល់​ពេល​​នេះ​បាន​សម្រេច​បាន​សមិទ្ធផល​ធំ​ចំនួន​៧​ហើយ​ក្នុង​អាជីព​ បន្ទាប់​ពី​យក​ឈ្នះ ពេជ្រ ប៊ុនសិទ្ធ យប់​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​រវាង បឺត សង្ឃឹម និង ពេជ្រ ប៊ុនសិទ្ធ យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​សង្វៀន​បាយ័ន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​តស៊ូ​៣​ទឹក​។ បឺត សង្ឃឹម ប្រើ​បច្ចេកទេស​ដ៏​ល្អ​ឥត​ខ្ចោះ​​តាម​រយៈ​​ការ​ទាត់ កណ្តាប់​ដៃ និង​ជង្គង់​ ខណៈ​ ពេជ្រ ប៊ុន​សិទ្ធ ​បាន​ព្យាយាម​ចូល​វ៉ៃ​ ប៉ុន្តែ​មិន​អាច​វ៉ៃ​ត្រូវ​​ដៃ​គូ​បាន​ទេ​ទាំង​ការ​ទាត់ និង​កណ្តាប់​ដៃ​។

ចប់​ការ​ប្រកួត បឺត សង្ឃឹម ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ឯកច្ឆន្ទ​​​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ហនុមាន​ដែល​មាន​ប្រាក់​រង្វាន់​២០​​លាន​រៀល។​ ចំណែក ពេជ្រ ប៊ុនសិទ្ធ ទទួល​បាន​ប្រាក់​រង្វាន់​១២​លាន​រៀល។

បឺត សង្ឃឹម ដែលមានដើមកំណើតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងបានចាប់ផ្តើមអាជីពប្រដាល់គុនខ្មែរនៅឆ្នាំ២០១១ និងបានបន្ថែមអាជីពប្រដាល់ឃីកបុកស៊ីង នៅឆ្នាំ២០២១។ រយៈ​ពេល​៤ឆ្នាំចុងក្រោយ​ រូបគេទទួលបាន​ជោគជ័យ​បំផុត​ និង​អាច​ជា​កីឡាករ​លំដាប់​លេខ​១​ប្រចាំ​ស្រុក​ខ្មែរ​លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។

ឆ្នាំ២០២១ បឺត​ សង្ឃឹម បានគ្រងខ្សែក្រវាត់ស្រាបៀរ​កម្ពុជា ដែលមានប្រាក់រង្វាន់៦០០០ដុល្លារ បន្ទាប់ពីឈ្នះ​យកមិត្តរួមជាតិ ប៊ុន សុធា ដោយពិន្ទុតាមរយៈការតស៊ូគ្នាយ៉ាងស្វិតស្វាញ៥ទឹកនៅសង្វៀន CTN។

ខែមីនា ឆ្នាំ២០២៣ បឺត​ សង្ឃឹម បាន​ឈ្នះ​ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC បន្ទាប់ពីបានយកឈ្នះមិត្តរួមជាតិ វ៉ាន់ វឿន នៅសង្វៀនថោន ​ដែល​មាន​ប្រាក់រង្វាន់​៤៨លានរៀល។

បឺត​ សង្ឃឹម បានឈ្នះ​ខ្សែក្រវាត់មាស Extreme Kun Khmer ដែលមានប្រាក់រង្វាន់១២លានរៀល បន្ទាប់ពីឈ្នះកីឡាករម៉ារ៉ុក Hicham Booulahri ដោយពិន្ទុ នៅសង្វៀនហង្សមាស ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤​ បឺត សង្ឃឹម បាន​ឈ្នះ​ខ្សែ​ក្រវាត់​ហនុមានអម​​ដោយ​ប្រាក់​រង្វាន់​២០​លាន​រៀល តាម​រយៈ​ជ័យជម្នះ​លើ​មិត្ត​រួម​ជាតិ ពេជ្រ ប៊ុនសិទ្ធ នៅ​សង្វៀន​បាយ័ន។

ជាមួយគ្នានេះ បឺត​ សង្ឃឹម បានក្លាយជាម្ចាស់រង្វាន់រថយន្តដ៏ថ្មីសន្លាង១គ្រឿង បន្ទាប់ពីបានផ្តួលមិត្តរួមជាតិ វ៉ាន់ វឿន ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី១ នៅសង្វៀនបាយ័ន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។

អ្វីដែល​កាន់​តែ​អស្ចារ្យ បឺត​ សង្ឃឹម បានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម បន្ទាប់ពីឈ្នះកីឡាករថៃ Arunno Sivapan នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់៥៧គីឡូក្រាម។

រូប​គេ​បានឈ្នះមេដាយមាស កីឡាស៊ីហ្គេម ទី២ បន្ទាប់ពីបានយកឈ្នះកីឡាករវៀតណាម Nguyen Quang Huy នៅវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាឃីកបុកស៊ីង ទម្ងន់៥៧គីឡូក្រាម នៅពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ​ឆ្នាំ២០២៣។

សមិទ្ធផលសំខាន់ទាំង៧

  1. ឈ្នះខ្សែក្រវាត់ស្រាបៀរកម្ពុជា ឆ្នាំ២០២១
  2. ឈ្នះ​ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC នៅឆ្នាំ២០២៣
  3. ឈ្នះ​ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ Extreme Kun Khmer ឆ្នាំ២០២៤
  4. ឈ្នះខ្សែ​ក្រវាត់​ហនុមាន ឆ្នាំ​២០២៤
  5. ទទួលបានរង្វាន់រថយន្ត១​គ្រឿង​ ឆ្នាំ២០២៤
  6. ឈ្នះ​មេដាយមាសស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម
  7. ឈ្នះ​មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម