កីឡា
កីឡាការិនី Cheptegei បាត់បង់ជីវិតក្រោយអតីតមិត្តប្រុសដុតសម្លាប់
កីឡាការិនីរត់ចម្ងាយឆ្ងាយជនជាតិអ៊ូហ្គង់ដា Rebecca Cheptegei ដែលបានប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែមុន បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានអតីតមិត្តប្រុសដុតសម្លាប់នៅផ្ទះរបស់នាង។

សហព័ន្ធអត្តពលកម្មអ៊ូហ្គង់ដាបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ៖«យើងមានសេចក្តីសោកស្ដាយយ៉ាងខ្លាំងក្នុងការប្រកាសពីការស្លាប់របស់អត្តពលិករបស់យើង Rebecca Cheptegei នៅព្រឹកនេះ ដែលបានធ្លាក់ខ្លួនជាជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។ ក្នុងនាមសហព័ន្ធ យើងថ្កោលទោសចំពោះទង្វើបែបនេះ និងអំពាវនាវរកយុត្តិធម៌។ សូមវិញ្ញាណក្ខន្ធនាង បានទៅកាន់សុគតិភព»។
ការវាយប្រហារដែលនាំទៅដល់ការស្លាប់របស់កីឡាការិនី Cheptegei បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាងត្រលប់មកពីកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ជាកន្លែងដែលនាងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤៤ ក្នុងការរត់ម៉ារ៉ាតុងរបស់ស្ត្រី។ សារព័ត៌មាន CNN បានរាយការណ៍ថា នារីវ័យ៣៣ឆ្នាំរូបនេះ បានរងការឆេះយ៉ាងធ្ងន់ធ្ងរលើរាងកាយ៧៥% បន្ទាប់ពីមិត្តប្រុសរបស់នាងបានចាក់សាំង និងដុតនាងនៅផ្ទះរបស់នាងក្នុងសង្កាត់ Trans Nzoia ភាគពាយ័ព្យនៃប្រទេសកេនយ៉ា។

ប៉ូលីសក្នុងសង្កាត់ Trans Nzoia បាននិយាយថា មូលហេតុនៃឧក្រិដ្ឋកម្មនេះ បណ្តាលមកពីជម្លោះដីធ្លីរវាង Cheptegei និងអតីតមិត្តប្រុស។ កីឡាការិនីមកពីប្រទេសអ៊ូហ្គង់ដា ប៉ុន្តែបានទិញដីមួយកន្លែងនៅក្នុងសង្កាត់ Trans Nzoia ជិតព្រំដែនជាមួយប្រទេសកំណើតរបស់នាង ដើម្បីបង្កភាពងាយស្រួលក្នុងការហ្វឹកហាត់របស់នាងនៅក្នុងប្រទេសកេនយ៉ា។ នាងបានសង់ផ្ទះមួយនៅលើដីនោះ ហើយរស់នៅជាមួយកូន២នាក់របស់នាង។
លោកវេជ្ជបណ្ឌិត Owen Menach ប្រធានមន្ទីរពេទ្យ Moi Teaching and Referral បាននិយាយថា Cheptegei បានស្លាប់ បន្ទាប់ពីសរីរាង្គទាំងអស់របស់នាងត្រូវបានខូចខាត។ នាងជាអត្តពលិកស្ត្រីរងគ្រោះទី៣ដែលត្រូវបានសម្លាប់នៅអាហ្វ្រិកខាងកើតក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ២០២១ អ្នករត់ប្រណាំងជនជាតិកេនយ៉ាឈ្មោះ Agnes Tirop ត្រូវបានគេរកឃើញថាបានស្លាប់ដោយមានស្នាមចាក់ជាច្រើនកន្លែង។ នៅឆ្នាំ២០២២ អ្នករត់ប្រណាំងជនជាតិកេនយ៉ា Damaris Mutua ត្រូវបានសម្លាប់។
អំពើហឹង្សាលើស្ត្រីគឺជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសកេនយ៉ា។ យោងតាមការស្ទង់មតិថ្នាក់ជាតិ យ៉ាងហោចណាស់៣៤% នៃស្ត្រីបានរាយការណ៍ថាបានទទួលរងការរំលោភបំពានលើរាងកាយក្នុងឆ្នាំ២០២២។
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ