កីឡា
ឡៅ ចិត្រា ទទួលស្គាល់សមត្ថភាពខ្លួនធ្លាក់ចុះជាងមុន
ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឡៅ ចិត្រា បានទទួលស្គាល់សមត្ថភាពរបស់ខ្លួនធ្លាក់ចុះច្រើន បើប្រៀបធៀបនឹងពេលមុនដែលមានទម្ងន់ស្រាល ប៉ុន្តែរូបគេប្តេជ្ញាព្យាយាមធ្វើឲ្យអ្វីៗល្អប្រសើរឡើងវិញ។

មួយរយៈពេលចុងក្រោយនេះ ឡៅ ចិត្រា មិនសូវបានហ្វឹកហាត់ដិនដល់ទេ ដោយសារមានបញ្ហាសុខភាព ដូច្នេះបានធ្វើឲ្យទម្ងន់កើនឡើងច្រើនជាងមុន។ ស្របពេលទម្ងន់កើនឡើង ហើយការហ្វឹកហាត់មិនសូវដិតដល់បានធ្វើឲ្យអាវុធរបស់ខ្លួនមិនសូវមានទម្ងន់ និងយឹតជាងមុន។
ឡៅ ចិត្រា បាននិយាយថា ៖«មួយរយៈពេលចុងក្រោយនេះ ខ្ញុំមានបញ្ហាសុខភាព អីចឹងគីឡូចេះតែឡើង ហើយខ្ញុំអត់សូវបានហ្វឹកហាត់ទេ។ សមត្ថភាពរបស់ខ្ញុំឥឡូវនេះអត់ដូចពីមុនទេ កម្មវិធីធំគេយកតែកីឡាករល្អៗ អីចឹងខ្ញុំអត់តូចចិត្តទេដែលមិនទទួលបានឱកាសប្រកួតកម្មវិធីធំ»។

«សមត្ថភាពរបស់ខ្ញុំឥឡូវនេះអត់ដូចមុនទេ។ កាលពីមុនវ៉ៃចេញលឿន វ៉ៃចេញញាប់ តែឥឡូវយឹត ចេញបានមួយៗ។ ខ្ញុំគិតថា ត្រូវការហ្វឹកហាត់ពីរទៅបីខែទៀត ទម្ងន់អាវុធរបស់ខ្ញុំអាចប្រសើរឡើងវិញ។ មិនអាចបាន១០០% តែក៏បាន៧០ទៅ៨០%ដែរ ដូចជាទម្ងន់ជើងទាត់ និងកណ្តាប់ដៃ»។ ឡៅ ចិត្រា បានបន្ថែម។
កាលពីថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២៤ ឡៅ ចិត្រា បានប្រកួតក្នុងទម្ងន់៦៧គីឡូក្រាមដោយបានផ្តួលកីឡាករអ៉ីរ៉ង់ក្នុងទឹកទី៣។ កាលពីមុនរូបគេភាគច្រើនប្រកួតក្នុងទម្ងន់៦៥គីឡូក្រាម៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?