កីឡា
ថៃបង្កើតលីគ U23 ត្រៀមដណ្តើមមេដាយមាស កីឡាស៊ីហ្គេម២០២៥
ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៥ និងពង្រឹងក្រុមយុវជនដើម្បីប្រកួតប្រជែងក្នុងតំបន់ ប្រទេសថៃបានបង្កើតលីគយុវជនអាយុ២៣ឆ្នាំ (PEA U23 Youngster League 2024) មានក្រុម៨ចូលរួមប្រកួតដែលបានក្លាយជាលីគយុវជនអាយុ២៣ឆ្នាំលើកដំបូងនៅថៃ។

ក្រុមបាល់ទាត់ថៃអាយុ២៣ឆ្នាំបានឈ្នះមេដាយមាសកីឡាស៊ីហ្គេមច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពោលគឺបានឈ្នះ១៦ដង ប៉ុន្តែកីឡាស៊ីហ្គេម៣លើកចុងក្រោយថៃមិនបានឈ្នះឡើយដែលមេដាយមាសបានធ្លាក់ទៅដៃក្រុមយុវជនវៀតណាម២លើក (២០១៩, ២០២១) និងឥណ្ឌូណេស៊ី១លើក (២០២៣)។ ស្របពេលជាមួយការប្រកួតយុវជនកម្រិតអាស៊ាន និងអាស៊ីក៏ថៃមិនសូវល្អប្រសើរដែរ។

ដើម្បីដាក់គោលដៅយកមេដាយមាសកីឡាស៊ីហ្គេមជាថ្មី ថៃត្រូវបង្កើតកម្មវិធីបន្ថែមទៀតដើម្បីពង្រឹងសមត្ថភាពក្រុម U23 របស់ខ្លួន ដូច្នេះពួកគេបានបង្កើតលីគតែម្តងដែលមាន៥ក្រុមមកពីលីគកំពូលថៃ និង៣មកពីលីគទី៣។

ការចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយការប្រកួតវិលជុំសន្សំពិន្ទុ សរុប៥៦ប្រកួត ធ្វើឡើងនៅថ្ងៃអង្គារ ពុធ និងព្រហស្បតិ៍ ហើយក៏មានការប្រកួតចុងសប្តាហ៍នៅថ្ងៃ FIFA។
ក្រុមទាំង៨មាន៖
- Buriram United (លីគ១)
- True Bangkok United (លីគ១)
- Port FC (លីគ១)
- Nongbua Pitchaya FC (លីគ១)
- Rayong FC (លីគ១)
- Chonburi FC (លីគ៣)
- Suphanburi FC (លីគ ៣)
- Pattaya United (លីគ៣)
បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី កំពុងឈានមុខគេនៅក្នុងតំបន់អាស៊ានទាំងកម្រិតយុវជន និងក្រុមធំ ដែលថៃ និងវៀតណាមពិតជាពិបាកប្រជែងជាមួយថៃ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?