កីឡា
២៤ក្រុមឡើងជុំទី៣ 2027 AFC Asian Cup ខណៈកម្ពុជាក្រុមអាស៊ាន១គត់ធ្លាក់
បន្ទាប់ពីការប្រកួតជម្រុះជុំទី២ចប់ ពេលនេះរកឃើញក្រុម២៤ឡើងទៅជុំទី៣ ដែលជាវគ្គជម្រុះក្នុងពូល ពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧ ដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើជាម្ចាស់ផ្ទះ។

ក្រុម៣ដែលជាប់ជម្រុះជុំទី២ និងបានឡើងជុំទី៣គឺ ព្រុយណេ ទីម័រខាងកើត និងស្រីលង្កា។ ការឡើងវគ្គបន្តនេះ ព្រុយណេ បានយកឈ្នះ ម៉ាកាវ ទាំងពីរជើង ៤-០។ ទីម័រខាងកើត យកឈ្នះ ម៉ុងហ្គោលី ទាំងពីរជើង ៤-៣ និង ស្រីលង្កា យកឈ្នះ កម្ពុជា ដោយប៉េណាល់ទី ៤-២ ក្រោយស្មើគ្នា ២-២។
ចំណែក ក្រុមជម្រើសជាតិឡាវ ប៊ូតាន និង ម៉ាល់ឌីវ បានឡើងជុំទី៣ ក្នុងនាមជាក្រុមចាញ់ល្អបំផុតកាលពីជុំទី២ និងក្រោមពេលក្រុមជម្រើសកោះហ្គាម បានដកខ្លួន ដូច្នេះក្រុមទាំង៣នេះបានឡើងទៅជុំទី៣ដោយស្វ័យប្រវត្តិ។

ចំណែក១៨ក្រុមផ្សេងទៀត អាហ្វាហ្គានីស្ថាន ម៉ាឡេស៊ី ស៊ីរី បង់ក្លាដែស មីយ៉ាន់ម៉ា តាជីគីស្ថាន ឆាយនីសតៃប៊ិ នេប៉ាល់ ថៃ ហុងកុង ប៉ាគីស្ថាន តួកមេនីស្ថាន ឥណ្ឌា ហ្វីលីពីន វៀតណាម លីបង់ សិង្ហបុរី និង យេម៉ែន បានឈរចាំនៅជុំទី៣ដោយស្វ័យប្រវត្តិក្នុងនាមជាក្រុមមានចំណាត់ថ្នាក់ FIFA ល្អ។
ក្រុមទាំង២៤ នឹងត្រូវចាប់ឆ្នោតជ្រើសរើសពូលនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបែងចែកជា៦ពូល ក្នុង១ពូលមាន៤ក្រុម។ ការប្រកួតសន្សំពិន្ទុក្នុងពូល លក្ខណៈក្នុងដី និងក្រៅដី ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីជ្រើសរើសយក៦ក្រុមពោលគឺលេខ១ក្នុងពូលនីមួយៗឡើងទៅជុំផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិ១៨ដែលឈរចាំ។
ក្រុម១៨ដែលនៅចាំជុំចុងក្រោយស្វ័យប្រវត្តិគឺ ម្ចាស់ផ្ទះអារ៉ាប៊ីសាអ៊ូឌីត អូស្ត្រាលី អ៉ីរ៉ាក់ អ៉ីរ៉ង់ អ៊ូបេគីស្ថាន កាតា អារ៉ាប់រួម ជប៉ុន កូរ៉េខាងត្បូង អូម៉ង់ ប៉ាឡេស្ទីន បារ៉ែន ហ្ស៊កដានី ចិន ឥណ្ឌូណេស៊ី កូរ៉េខាងជើង គុយវែត និងគីជីស្ថាន ក្នុងនាមជាក្រុមធ្វើបានល្អក្នុងវគ្គជម្រុះជើងឯកពិភពលោក (FIFA World Cup 2026)។
កម្ពុជាបានក្លាយជាក្រុមអាស៊ានតែ១គត់ក្នុងចំណោម១១ប្រទេសបានធ្លាក់ត្រឹមវគ្គជម្រុះជុំទី២ ខណៈ៩ប្រទេសឡើងទៅជុំទី៣ និងឥណ្ឌូណេស៊ី ជាក្រុមល្អបំផុតរង់ចាំនៅជុំផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា