Connect with us

កីឡា

Son ជឿថា កូរ៉េខាងត្បូងនឹងឡើងជុំចុងក្រោយ World Cup លើទី១១ជាប់គ្នា

បានផុស

នៅ

កីឡាករ Son Heung-min ជឿជាក់​លើ​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​របស់​ខ្លួន​នឹងឡើង​ទៅ​ជុំចុងក្រោយ​ជើង​​ឯក​ពិភព​លោក​ World Cup លើទី១១ជាប់គ្នា ប្រសិនបើពួកគេបន្តលេងដោយមានទំនុកចិត្ត ដូចក្នុងការប្រកួតទល់ក្រុមអូម៉ង់កាលពីម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រកូរ៉េខាងត្បូងបានស្រែកហ៊ោ និងសើចចំអកក្រុមជម្រើសជាតិខ្លួន បន្ទាប់ពីលទ្ធផលបានត្រឹមស្មើជាមួយក្រុមជម្រើសជាតិប៉ាឡេស្ទីនកាលពីសប្តាហ៍មុន។ ប៉ុន្តែសប្ដាហ៍នេះ ពួក​គេ​បានយកឈ្នះក្រុមជម្រើសជាតិអូម៉ង់ក្នុង​លទ្ធផល ៣-១ ហើយឡើងទៅឈរ​លេខ២ ក្នុងពូលB ។

កីឡាករ Son Heung-min បាននិយាយថា ៖«កីឡាករខ្លះមានអារម្មណ៍ថាមានសម្ពាធក្នុងក្រុមជម្រើសជាតិ។ ជាក់ស្តែង យើងទាំងអស់គ្នាគួរតែមានទំនួលខុសត្រូវ ប៉ុន្តែខ្ញុំក៏បានប្រាប់កីឡាករថា ពួកយើងមិនត្រូវគេដាក់ទោស ដោយ​សារ​តែពួកយើង​លេងមិនបានល្អតែមួយប្រកួតទេ»។

កីឡាករ Son បានបន្ថែមថា៖‍«យើងមាន៨​ប្រកួត​ដែលត្រូវលេង ហើយនោះមានន័យថាយើង​នៅ​មានឱកាស៨បន្ថែមទៀតដើម្បីលេងឲ្យអស់ពីសមត្ថភាព។ ប្រសិនបើយើងអាចលេងដោយមានទំនុកចិត្តដូចដែលយើងបានធ្វើនៅថ្ងៃនេះ ខ្ញុំជឿថាយើងនឹងស្ថិតក្នុងទម្រង់ដ៏ល្អ»។

មួយរយៈចុងក្រោយនេះក្រុមជម្រើសជាតិកូរ៉េខាងត្បូងធ្វើមិនបានល្អទេ ជាពិសេសក្នុងឆ្នាំ២០២៤នេះ ពួកគេបានប្ដូរគ្រូបង្វឹកចំនួន៤​​នាក់។ គិតក្នុងវគ្គជម្រុះពានរង្វាន់ជម្រុះពានរង្វាន់ World Cup ជុំទី៣ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅសល់៨ប្រកួតក្នងដៃទៀត បើពួកគេធ្វើបានល្អនឹងបានឡើងជុំចុងក្រោយពានរង្វាន់ World Cup លើទី១១ជាប់គ្នា ក្នុងប្រវត្តិសាស្រ្ត​របស់​ខ្លួន៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២១ នាទីutes មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម