កីឡា
លោក Mourinho ប្រាប់ពីមូលហេតុមិនដឹកនាំក្រុមជម្រើសជាតិ
គ្រូបង្វឹកក្លិប Fenerbahce លោក Jose Mourinho ធ្លាប់ទទួលបានឱកាសក្នុងការដឹកនាំក្រុមជម្រើសជាតិជាច្រើននៅពេលកន្លងមក ប៉ុន្តែលោកតែងតែបដិសេដចំពោះសំណើរទាំងនោះ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដែលឈ្នះពានរង្វាន់ធំៗចំនួន២៦ក្នុងអាជីព ក្នុងនោះមានទាំង Champions League ចំនួន២លើក បានរៀបរាប់អំពីតួនាទីដែលលោកបានបដិសេធនាពេលកន្លងមក។ ចំពោះការងារជាគ្រូបង្វឹកក្រុមជម្រើសចាតិអង់គ្លេសជាមុខតំណែងមួយក្នុងចំណោមមុខតំណែងជាច្រើនទៀត ដែលលោកបានបដិសេដ។
លោក Jose Mourinho បានប្រាប់សារព័ត៌មាន HT Spor ថា ៖«ខ្ញុំធ្លាប់ទទួលបានឱកាសដឹកនាំក្រុមជម្រើសជាតិជាច្រើនកាលពីមុន តែខ្ញុំតែងតែបដិសេធ។ ខ្ញុំបានទទួលសំណើរ២លើកឲ្យដឹកនាំក្រុមអង់គ្លេស។ វាមិនមែនជាការងារដែលធ្វើឲ្យខ្ញុំសប្បាយចិត្តនោះទេ។ ការប្រកួតក្នុងមួយខែមានតែ២ឬ៣ប្រកួត ត្រូវធ្វើដំណើរទៅតាមដានកីឡាករ ត្រូវរង់ចាំការព្រឹត្តិការណ៍មកដល់»។

អ្នកគាំទ្រ Fenerbahce រីករាយនៅពេលក្លិបបានតែងតាំងលោក Jose Mourinho ធ្វើជាគ្រូបង្វឹក។ ក្លិបនេះខកខានឈ្នះជើងឯកលីគតួកគី Super Lig តាំងពីឆ្នាំ ២០១៣។ គោលដៅចម្បងសម្រាប់វត្តមានរបស់លោក Mourinho គឺនាំយកពានរង្វាន់លីគជូនក្រុមដែលមានមូលដ្ឋាននៅទីក្រុងអុីស្តង់ប៊ុល។ បច្ចុប្បន្ន ក្លិបនេះកំពុងឈរលេខ១ ក្នុងលីគកំពូលតួកគី ក្រោយប្រកួត៤លើក ឈ្នះ៣ ស្មើ១ មាន៩ពិន្ទុ។
បន្ទាប់ពីចាញ់ Lille ក្នុងវគ្គជម្រុះ UEFA Champions League ក្លិប Fenerbahce នឹងលេងក្នុងពានរង្វាន់ Europa League រដូវកាលនេះ ដោយចាប់ផ្តើមធ្វើម្ចាស់ផ្ទះទទួលក្រុម Union Saint-Gilloise នៅថ្ងៃទី២៦ ខែកញ្ញា៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ