កីឡា
ដើម្បីអ្នកគាំទ្រ រិន ដេវីដ ប្តេជ្ញាវ៉ៃអស់ពីលទ្ធភាពប៉ះ ពេជ្រ សម្បត្តិ ថ្ងៃសៅរ៍នេះ
ការប៉ះគ្នារវាងជើងខ្លាំងគុនខ្មែរលំដាប់ A ក្របីព្រៃ ពេជ្រ សម្បត្តិ និង រិន ដេវីដ នៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីដណ្តើមខ្សែក្រវាត់ បានក្លាយជាជំនួបធំប្រចាំសប្តាហ៍គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកគាំទ្រ។

រិន ដេវីដ ទើបតែប្រកួតឈ្នះពិន្ទុដៃគូបរទេសកាលពីថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ប៉ុន្តែនៅពេលនោះរូបគេមានការប្រុងប្រយ័ត្នខ្លាំងមែនទែន។ រូបគេបានវ៉ៃតាមបច្ចេកទេសមួយៗដើម្បីទទួលបានជ័យជម្នះដោយពិន្ទុ។ ក្រោយចប់ការប្រកួត រូបគេបាននិយាយថា ការប្រកួតនេះបញ្ចេញអស់ពីសមត្ថភាព ប៉ុន្តែតាមបច្ចេកទេស ពីព្រោះត្រូវរក្សាខ្លួនឲ្យបានល្អដើម្បីប្រកួតជាមួយ ពេជ្រ សម្បត្តិ។
នៅពេលសួរថា តើត្រៀមខ្លួនយ៉ាងណាដើម្បីប្រកួតជាមួយ ពេជ្រ សម្បតិ? រិន ដេវីដ បានឆ្លើយថា ៖«ពេជ្រ សម្បត្តិ ជាកីឡាករល្អស៊ុហ្វ រឹងមាំ វ៉ៃមិនស្រុតកម្លាំង។ អីចឹងហើយខ្ញុំបានសម្រុកហ្វឹកហាត់កាយសម្បទាច្រើន បុកកម្លាំងស៊ុហ្វឲ្យខ្លាំង»។
នៅពេលជាមួយគ្នានេះ រិន ដេវីដ ក៏ទទួលស្គាល់ពីលទ្ធភាពអាចនឹងមិនចប់ទឹក។ ប្រសិនបើកីឡាករណាម្នាក់ធ្វេសប្រហែសគឺមិនចប់ទឹកដូចអ្នកវិភាគមួយចំនួនបានលើកឡើង។

កីឡាករបាននិយាយថា ៖«សម្រាប់ការតាំងចិត្ត និងប្រឹងហ្វឹកហាត់គឺ១០០%ហើយ។ ជាក់ស្តែងនៅលើសង្វៀន ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបំពេញចិត្តអ្នកគាំទ្រ មហាជនដែលកំពុងរង់ចាំមើលច្រើន។ លទ្ធផលនៅលើសង្វៀនមើលអត់ឃើញទេ បើភ្លាត់ ឬធ្វេសប្រហែសគឺមានអ្នកសន្លប់ពាក់កណ្តាលទី»។
ការប្រកួតនេះប្រើហ្គង់ដៃចេញម្រាម (MMA) និងប្រើពេល៥ទឹកដែលបានធ្វើឲ្យមានការវិភាគវែកញែកច្រើនណាស់ពីអ្នកជំនាញគុនខ្មែរ និងមហាជន។ កីឡាករទាំងពីរមានលក្ខណៈពិសេសរៀងៗខ្លួន។ ភាពខ្លាំងរបស់ ពេជ្រ សម្បត្តិ គឺភាពស៊ូធន់ កម្របាក់ស្រុត និងមានកណ្តាប់ដៃល្អ ខណៈ រិន ដេវីដ ជាប្រភេទកីឡាករបច្ចេកទេសទាំងកណ្តាប់ដៃ ទាត់ និងជង្គង់៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?