Connect with us

កីឡា

Man Utd ខាតបង់​ប្រាក់​ជាង​​១៤៧​លាន​ដុល្លារកាលពីឆ្នាំមុន

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United ទទូច​បាន​​ថា ខ្លួន​​មិន​បាន​បំពាន​ច្បាប់ FFP ឬ PSR ឡើយ​ បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​ខាតបង់​​ប្រាក់​ចំណូល​ប្រមាណ​១១៣.២លាន​ផោន (ប្រមាណ​១៤៧លាន​ដុល្លារ​អាមេរិក)​ កាលពីរដូវកាលមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Man Utd បាន​ចេញ​របាយការណ៍​ហិរញ្ញវត្ថុរបស់​ខ្លួន​កាលពីរដូវកាលមុនត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ថា ក្លិបបានខាតបង់យ៉ាងច្រើន។ ពួកគេបានខាតបង់ចំនួន ២៨.៧លានផោនក្នុងឆ្នាំ២០២២-២៣ និង ខាតបង់ទឹកប្រាក់ចំនួន១១៥.៥លានផោនក្នុងឆ្នាំ២០២១-២២ ហើយក្នុងឆ្នាំ២០២៣-២៤ ចំនួន១១៣.២លានផោន។ តួលេខចុងក្រោយរបស់ពួកគេបានខាតបង់សរុបក្នុងរយៈពេល៥ឆ្នាំចុងក្រោយ​គឺ​ជាង៣៧០លានផោន (ប្រមាណ​៤៨២​លាន​ដុល្លារ​អាមេរិក)។

ក្លិប Man Utd មិនត្រូវបានគេរំពឹងថា នឹងបំពានលើច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ទេ (FFP ឬ PSR) ពីព្រោះការចំណាយទាំងអស់មិនខុសពីការគណនារបស់ពួកគេទេ។ កាលពីខែកក្កដា ក្លិប​បានកាត់បន្ថយ​បុគ្គលិកចំនួន២៥០ជាផ្នែកមួយនៃការប្តេជ្ញាចិត្តកាត់បន្ថយ​លើ​ការចំណាយ។ ក្លិបបាននិយាយថា ពួកគេរំពឹងថានឹងសន្សំបានចន្លោះពី៣០​ទៅ៣៥លានផោនក្នុងរយៈពេល២ឆ្នាំចាប់ពីឆ្នាំ២០២៥។

រដូវកាលឆ្នាំ២០២៤-២៥ ក្លិប Man Utd បានចុះហត្ថលេខាលើកីឡាករ៥នាក់នៅរដូវក្តៅនេះរួមមានកីឡាករ Manuel Ugarte, Joshua Zirkzee, Leny Yoro, Matthijs de Ligt និង Noussair Mazraoui៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម