Connect with us

កីឡា

មុនពេល​បញ្ឈប់ថ្ងៃនេះ លោក Félix Dalmás ដឹក​នាំ​ក្រុម​ធំ​កម្ពុជា​លើក​ទី​២​​បាន​១០​ប្រកួត​

បានផុស

នៅ

លោកគ្រូ​បង្គោល​ Félix Dalmás ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ឈប់​កុងត្រា​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្លាក់​ចេញ​​ពី​ពាន​រង្វាន់ AFC Asian Cup ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ​លើក​ទី​២ កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ​លោក​ក៏​បាន​ដឹក​នាំ​ក្រុម​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ដែរ ប៉ុន្តែ​បើ​គិត​តែ​លើ​ការ​ដឹក​នាំ​ក្រុម​ធំ លោក​​​បាន​ដឹក​នាំ​ការ​ប្រកួត​ផ្លូវ​ការ​ចំនួន​​១០​​លើក​​ក្នុង​នោះ ឈ្នះ​២​ប្រកួត ស្មើ​២​ប្រកួត និង​ចាញ់​៦​ប្រកួត។

ការ​ប្រកួត​ផ្លូវ​ការ​ឈ្នះ​១០​ប្រកួត​នោះ​គឺ ឈ្នះ ម៉ាកាវ ៤-០​ ក្នុង​​មិត្តភាព​អន្តរជាតិ​ ​ខែកញ្ញា ឆ្នាំ​២០២៣ និង​ឈ្នះម៉ុងហ្គោលី ២-០ សម្រាប់ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្នុង​ខែមិថុនា ឆ្នាំ​២០២៤។ ស្មើ​២​ប្រកួត​គឺ ០-០ ជា​មួយ ប៉ាគីស្ថាន ក្នុង​វគ្គ​ជម្រុះបឋម​ជើង​ឯក​ពិភព​លោក​ World Cup ឆ្នាំ​២០២៦ ក្នុង​ខែ​តុលា ឆ្នាំ​២០២៣ និង​ស្មើ ស្រីលង្កា ០-០ វគ្គជម្រុះ AFC Asian Cup ឆ្នាំ​២០២៧ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤។

សម្រាប់​លទ្ធផល​ចាញ់​៦​ប្រកួត​គឺ ចាញ់ប៉ាគីស្ថាន ១-០ វគ្គ​ជម្រុះ​បឋម ជើង​ឯក​ពិភព​លោក ចាញ់​កាតា ៣-០ ក្នុង​ជំនួប​មិត្តភាព​ក្រៅ​ផ្លូវ​ការ, ចាញ់ អេក្វាទ័រហ្គីណេ ២-០ ក្នុង​កម្មវិធី FIFA Series, ចាញ់ហ្គីណា ៤-១ ក្នុង​កម្មវិធី FIFA Serie, ចាញ់​ម៉ុងហ្គោលី ២-១ ក្នុង​ការ​ប្រកួត​មិត្តភាព និង​ចុង​ក្រោយ​បំផុត​ចាញ់ ស្រីលង្កា ដោយ​ប៉េណាល់ទី ២-៤ ក្រោយ​ស្មើគ្នា ២-២ ក្នុង​រយៈ​ពេល​១២០​នាទី វគ្គ​ជម្រុះ AFC Asian Cup។

សម្រាប់​ការ​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​ទី​១ ពី​ខែ​សីហា ឆ្នាំ​២០១៨ ដល់ ខែ​សីហា ឆ្នាំ​២០២០ លោក Félix Dalmás ​ដឹក​នាំ​បាន​១៦​ប្រកួត​គឺ​​​ឈ្នះ​៩ ស្មើ​៤ និង​ចាញ់​១០។

សមិទ្ធផល​ខាង​លើ​នេះ​មិន​រាប់​បញ្ចូល​សម្រាប់​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​​ក្នុង​ពាន​រង្វាន់ AFC, AFF និង​ស៊ីហ្គេម​ឡើយ។

សមិទ្ធផល​ល្អ​បំផុត​​របស់​លោក​ Félix Dalmás គឺ​បាន​ជួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​​ដំបូង​ក្នុង​កីឡា​ស៊ីហ្គេម កាល​ពី​ឆ្នាំ​២០១៩៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១៣ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៦ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៩ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម