Connect with us

កីឡា

លោក Gyotoku ជា​គ្រូ​មានកំណត់ត្រាល្អបំផុត​សម្រាប់កម្ពុជា

បានផុស

នៅ

លោក​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន Koji Gyotoku  ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​បណ្តោះ​អាសន្ន​​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​សម្រេច​បញ្ឈប់​លោក Felix Dalmas នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណត់​ត្រា​ល្អទី​១

លោក​បាន​ដឹក​នាំ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​១៩​ឆ្នាំ​​បាន​ឡើង​ជុំ​ចុង​ក្រោយ​ជើង​ឯក​យុវជន​អាស៊ី AFC U19  Asian Cup ឆ្នាំ​២០២០ នៅ​ប្រទេស​អ៊ូបេគីស្ថាន ប៉ុន្តែ​ម្ចាស់​ផ្ទះ​បាន​លុប​ចោល​ដោយសារ​វិបត្តិ​កូវីដ-១៩។

លោក​បាន​ដឹក​នាំក្រុម U19 កម្ពុជា ឈ្នះ​៣ និង​ចាញ់១ រក​បាន​៩​ពិន្ទុ បាន​ក្លាយ​ជា​ក្រុម​លេខ​២​​ល្អ​បំផុតក្នុង​ពូល G  កាល​ពី​ឆ្នាំ​២០១៩ ដែល​នោះ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ លទ្ធផល​៤​ប្រកួត​របស់​កម្ពុជា​នៅ​ពេល​នោះ​គឺឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ឈ្នះ កោះម៉ារីណាខាង​ជើង ៩-០ និង​ចាញ់​ ម៉ាឡេស៊ី ៤-៥។

កំណត់​ត្រា​​ល្អ​ទី​២

លោក Koji Gyotoku បាន​ដឹក​នាំ​ក្រុម​យុវជន​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​​ដោយ​មិន​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ ASEAN U-16 Boys Championship កាល​ពី​ខែមិថុនា ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

លោក​បាន​ដឹក​នាំ​ក្រុម U16 កម្ពុជា​ ​យក​ឈ្នះ មីយ៉ាន់ម៉ា ដោយ​លទ្ធផល ២-១, ឈ្នះ ព្រុយណេ ដោយ​លទ្ធផល ៦-០ និង​ស្មើ វៀតណាម ១-១ ដើម្បី​រក​បាន​៧​ពិន្ទុ។ ពេល​នោះ វៀតណាម មាន​៧​ពិន្ទុ​ស្មើ​កម្ពុជា ឈរ​លេខ​១​ក្នុង​ពូល ហើយ​ថៃ និង​អូស្ត្រាលី នៅ​ពូល​ផ្សេង​ក៏​មាន​៧​ពិន្ទុ ស្មើ​នឹង​កម្ពុជា​ដែរ ប៉ុន្តែ​កម្ពុជា ចាញ់​គ្រាប់​បាល់​ធ្វើ​ឲ្យ​មិន​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ទោះ​បី​ជា​យ៉ាង​ណា កំណត់​ត្រារបស់​លោក​គឺ​មិន​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​នេះ។

នៅ​ពេល​​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​តែង​តែ​លោក​ជា​គ្រូ​បង្គោល​ក្រុម​ធំបណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤​ លោក Koji Gyotoku កំពុង​ដឹក​នាំ​ក្រុម U20 កម្ពុជា​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ​ដើម្បី​ចូល​រួម​ប្រកួត AFC U20 Asian Cup នៅ​ឆាយនីសតៃប៊ិ ​ចុង​​សប្តាហ៍​ក្រោយ​នេះ។

លោក​នឹង​ដឹក​នាំ​ក្រុម U20 កម្ពុជា ជួប នេប៉ាល់ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា, ជួប អ៊ូបេគីស្ថាន នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា, ជួបបារ៉ែន នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា និង​ជួប​ម្ចាស់​ផ្ទះ ឆាយនីសតៃប៊ិ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

នៅ​តុលា និង​វិច្ឆិកា លោកប្រហែល​ជា​ត្រូវ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ។ ​ប្រសិ​ន​មាន​លទ្ធផល​ល្អ ទំនង​ជា​លោក​ត្រូវ​ដឹក​នាំ​ក្រុម​ធំ​កម្ពុជា​ក្នុង​ពាន​រង្វាន់ AFF Championship ចុង​ឆ្នាំ​នេះ​តែ​ម្តង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២០ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម