កីឡា
វិន័យជាឫសគល់ជោគជ័យធំបំផុតរបស់ ពេជ្រ សម្បត្តិ
លោកគ្រូ ពេជ្រ សុផាន់ បានផ្តាំទៅអ្នកជំនាន់ក្រោយឲ្យប្រកាន់ភ្ជាប់នូវវិន័យ ប្រសិនបើចង់ទទួលបានជោគជ័យដូចក្របីព្រៃ ពេជ្រ សម្បត្តិ ដែលជាកូនសិស្សរបស់លោក។

ការលើកឡើងរបស់លោកគ្រូ ពេជ្រ សុផាន់ បានកើតមានឡើង បន្ទាប់ពីកូនសិស្សរបស់លោកទទួលបានជ័យជម្នះក្នុងទឹកទី១លើជើងខ្លាំងគុនខ្មែរ រិន ដេវីដ កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
លោក ពេជ្រ សុផាន់ បាននិយាយថា ៖«ខ្ញុំចង់ផ្តាំផ្ញើដល់កីឡាករ អាជីពប្រដាល់សំខាន់បំផុតគឺវិន័យ។ បើយើងមានវិន័យគឺស្មើនឹងយើងមានអ្វីៗគ្រប់យ៉ាង។ ដូច ពេជ្រ សម្បត្តិ អីចឹង សម្បត្តិ ប្រើពេលខ្លីណាស់ ការប្រកួតចុងក្រោយនេះគឺឆ្លុះបញ្ចាំងឲ្យយុវជនជំនាន់ក្រោយបានឃើញ។ អាជីពកីឡាសំខាន់បំផុតគឺវិន័យ។ កាលណាយើងមានវិន័យ យើងមានការព្យាយាមហ្វឹកហាត់ដល់គោលដៅគឺប្រាក់រត់តាម»។

«យើងគិតមើលទៅ មិនងាយទេ ៣ប្រកួតទទួលបានប្រាក់ជាង១ម៉ឺនដុល្លារគឺពិតជាច្រើនណាស់ ច្រើនស្ទើរតែនឹកស្មានមិនដល់។ សូម្បីតែដេកស្រមៃក៏អត់គិតស្មានដល់ដែរ។ ដូច្នេះខ្ញុំសូមផ្តាំផ្ញើដល់អ្នកជំនាន់ក្រោយដែលចង់ចាប់អាជីពប្រដាល់គឺត្រូវតាំងខ្លួនឲ្យមានវិន័យ បើកបេះដូងឲ្យធំក្នុងការហ្វឹកហាត់នឹងទទួលបានជោគជ័យដូច ពេជ្រ សម្បត្តិ»។
ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយ ពេជ្រ សម្បត្តិ បានឡើងប្រកួត៣ដង ដោយបានផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ទាំង៣លើកដែលទទួលបានប្រាក់ចំណូលជាង១ម៉ឺនដុល្លារអាមេរិក។

ពេជ្រ សម្បត្តិ ជាកីឡាករស៊ូធន់ដ៏កម្រដែលឡើងប្រកួតមិនងាយបាក់ស្រុត។ រាល់ការប្រកួត ទោះបីជាត្រូវកណ្តាប់ដៃ និងរន្ទះជើងយ៉ាងណា ក៏រូបគេមិនងាយចុះខ្សោយឡើយ ហើយត្រូវបានអ្នកខ្លះលើកឡើងថា មនុស្សកម្រក្នុងពិភពប្រដាល់គុនខ្មែរ។
រហូតដល់ពេលនេះ ពេជ្រ សម្បត្តិ ទទួលបានជោគជ័យខ្លាំងក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយដោយឈ្នះបានខ្សែក្រវាត់ជាច្រើនលើក និងរង្វាន់រថយន្ត។ អ្វីដែលរូបគេចង់បំពេញក្តីស្រមៃធំបំផុត សមិទ្ធផលជូនជាតិ ពីព្រោះរហូតដល់ពេលនេះរូបគេមិនធ្លាប់បានប្រកួតតំណាងឲ្យជាតិឡើយ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី