Connect with us

កីឡា

លោក Simeone ថា ការនាំយក Gallagher មករួមក្រុមជារឿងត្រឹមត្រូវបំផុត

បានផុស

នៅ

លោក Diego Simeone គ្រូបង្វឹកក្លិប​ Atletico Madrid ចាត់ទុក​ការនាំយកខ្សែបម្រើអង់គ្លេស Conor Gallagher មក​ចូល​រួម​​បាន​ក្លាយ​ជា​សក្តានុពល​ក្នុងរដូវកាលថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Conor Gallagher បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងនៅក្នុងក្របខណ្ឌ LaLiga ក្នុងជ័យជម្នះ ៣-០ លើក្រុម Valencia កាលពីថ្ងៃអាទិត្យ ហើយជួយឲ្យក្រុម Atletico Madrid ឡើងមកឈរលេខ២ ក្នុងតារាងពិន្ទុពានរង្វាន់ LaLiga។

លោក Diego Simeone បាននិយាយថា ៖«Gallagher បានមកជាមួយទីនេះជាមួយភាពរីករាយយ៉ាងខ្លាំង។ យើងត្រូវការកីឡាករប្រភេទនេះ នៅក្នុងតំបន់បម្រើ ជាពិសេសគាត់ធ្វើឲ្យក្រុមយើងកាន់ប្រសើរជាងមុន។ គាត់​តែងតែប្រឹងអស់ពី​សមត្ថភាព​ក្នុង​គ្រប់​​គ្រង​ស្ថានភាព​​ក្នុង​ការ​ប្រកួត»។

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid បាន​ពេញចិត្តយ៉ាងខ្លាំង​ចំពោះ​ទម្រង់​លេង​របស់ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Alvarez ដែលនាំយកមកក្នុងរដូវថ្មីនេះ។ ខ្សែប្រយុទ្ធ Alvarez បានស៊ុតបញ្ចូលទីនៅនាទី៩៣ ជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញក្រោយចាកចេញពីក្រុម Manchester City។

គ្រូបង្វឹករបស់ Atletico បានបន្ថែមថា ក្នុងតំបន់ការពារកាន់តែរឹងមាំក្រោយនាំយកខ្សែការពារ Robin Le Normand មកចូលរួម។ គិតត្រឹមសប្ដាហ៍ទី៥ ក្នុងពានរង្វាន់ LaLiga ក្រុម Atletico Madrid ​កំពុងឈរនៅលេខ២ ក្នុងតារាងពិន្ទុ ក្រោយប្រកួត៥លើក ឈ្នះ៣ ស្មើ២ មាន១១ពិន្ទុ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម