កីឡា
ជើងខ្លាំង Bartek Paszcyk ស្គាល់ច្បាស់ ព្រំ សំណាង មុនប៉ះគ្នានៅអង់គ្លេស
កីឡាករប្រដាល់ប៉ូឡូញរហស្សនាម«អ្នកបំផ្លាញ់» Bartek Paszcyk ត្រូវតទល់នឹងដៃគូខ្លាំងគុនខ្មែរ ព្រុំ សំណាង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសង្វៀន Might Night London នៅប្រទេសអង់គ្លេស ដែលរៀបចំដោយស្ថាប័នប្រដាល់មួយថៃ MTGP។

កីឡាករ Bartek Paszcyk ជាអ្នកប្រដាល់ដែលមានក្បាច់គុនចម្រុះចូលគ្នាច្រើនប្រភេទគឺ គុនចម្រុះ ឃីកបុកស៊ីង និងមួយថៃ ដែលមានន័យថា រូបគេបានឆ្លងកាត់លើសង្វៀនគុនចម្រុះក្នុងទ្រុងក៏ច្រើន សង្វៀនវ៉ៃសេរីមួយថៃ និងសង្វៀនឃីកបុកស៊ីងក៏ច្រើន។
កីឡាករប៉ូឡូញរូបនេះភាគច្រើនប្រកួតនៅប្រទេសប៉ូឡូញ ចក្រភពអង់គ្លេស និងអៀរឡង់ ហើយក៏មានខ្សែក្រវាត់ជាច្រើនគ្រឿងផងដែរដែលអាចនិយាយបានថាជា ជើងខ្លាំងមួយរូបប្រចាំតំបន់អឺរ៉ុប។ រូបគេទំនងជាស្គាល់គុនខ្មែរ និងកីឡាករកម្ពុជា ព្រុំ សំណាង ច្បាស់ដែរ។

កីឡាករបាននិយាយថា ៖«ការប្រឹងប្រែងជារៀងរាល់ថ្ងៃរបស់ខ្ញុំឈានចូលមកដល់ហើយ។ គោលដៅតែមួយគត់របស់ខ្ញុំគឺឈានទៅដល់លំដាប់កំពូល។ ខ្ញុំសូមបង្ហាញដៃគូប្រកួតបន្ទាប់របស់ខ្ញុំគឺជាជើងខ្លាំងពិតប្រាកដដែលមានប្រវត្តិប្រកួតប្រហែល១០០ដង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់៥០ដង។ ការប្រកួតនេះនឹងក្លាយជាសង្គ្រាមដ៏សាហាវនៅលើសង្វៀន»។
នៅមិនទាន់ដឹងស្ថិតិច្បាស់លាស់ពីកីឡាករ Bartek Paszcyk ដោយសាររូបគេប្រកួតកីឡាច្រើនប្រភេទ។ យ៉ាងណាបើនិយាយពីការប្រកួតឃីកបុកស៊ីងវិញ រូបគេស្ថិតនៅចំណាត់ថ្នាក់លេខ៤ប្រចាំចក្រភពអង់គ្លេស ក្នុងប្រភេទទម្ងន់៨០គីឡូក្រាម។ កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០២៣ រូបគេបានផ្តួលកីឡាករ Toby Jackson ឲ្យសន្លប់តាមរយៈកណ្តាប់ដៃស្តាំ ប៉ុន្តែមិនមានចំនួនប្រកួតជាក់លាក់ទេអំពីឃីកបុកស៊ីង និងមួយថៃ។

ចំពោះការប្រកួតគុនចម្រុះ (MMA) វិញ Bartek Paszcyk ធ្លាប់ប្រកួតបាន៥ដងគឺឈ្នះ១ និងចាញ់៤។ កាលពីខែមេសា ឆ្នាំ២០២៤ រូបគេបានចាញ់កីឡាករ Przemslaw Szyska ដោយត្រូវបានរឹតកឲ្យចុះចាញ់ក្នុងទឹកទី១។ នៅខែឧសភា ឆ្នាំ២០២១ រូបគេបានផ្តួលកីឡាករ Craig Allen ឲ្យសន្លប់ទឹកទី១។ ពីរប្រកួតផ្សេងទៀត រូបគេបានចាញ់កីឡាករ Kamil Korzeniewski ក្នុងទឹកទី២ និងចាញ់កីឡាករ Steven Hill ក្នុងទឹកទី១។
មែនទែនទៅ កីឡាករ Bartek Paszcyk មិនសូវជាខ្លាំងប៉ុន្មានឡើយ បើប្រៀបធៀបជាមួយកីឡាករ ព្រុំ សំណាង ពីព្រោះកីឡាករកម្ពុជាបានប្រកួតញឹកញាប់ និងមានបទពិសោធច្រើនជាង ប៉ុន្តែគ្រាន់តែថា ការប្រកួតនេះលក្ខណៈឃីកបុកស៊ីងដែលហាក់ថ្មីសម្រាប់កីឡាករកម្ពុជា។

នៅរាត្រីជាមួយគ្នានេះ កីឡាករកម្ពុជា រឿង សុភ័ណ្ឌ ប៉ះកីឡាករអង់គ្លេស Luke Whelan ហើយកីឡាករ ឡៅ ចិត្រា ក៏មានឈ្មោះទៅប្រកួតដែរ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង