កីឡា
Aguero ថា ត្រឹមតែ Mbappe ម្នាក់មិនអាចជួយ Real Madrid ឈ្នះ UCL
ការចុះហត្ថលេខានាំយក Kylian Mbappe មិនអាចធានាសម្រាប់ក្លិប Real Madrid ឈ្នះជើងឯក Champions League នោះទេ។ នេះបើយោងតាមយល់ឃើញរបស់អតីតខ្សែប្រយុទ្ធរបស់ Man City កីឡាករ Sergio Aguero ។

ក្រុម Real Madrid បានឈ្នះពាន UEFA Champions League ចំនួន១៥លើក ហើយក៏ជាក្រុមតែមួយគត់ដែលឈ្នះពានរង្វាន់ច្រើនជាងគេ។ រដូវកាលនេះ Mbappe បានស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន៧ប្រកួតដំបូងជាមួយ Real Madrid។ យ៉ាងណា Aguero ជឿជាក់ថា ការពារតំណែងជើងឯក UEFA Champions League នឹងមិនងាយស្រួលទេ ទោះក្លិបមានខ្សែប្រយុទ្ធលំដាប់ពិភពលោកក៏ដោយ។
លោក Sergio Aguero បាននិយាយថា ៖«គ្មាននរណាម្នាក់អាចមើលរំលង Real Madrid បានទេ។ ការចូលរួមរបស់ Mbappe ជាមួយ Real Madrid គឺដើម្បីធ្វើឲ្យពួកគេក្លាយបង្កើនការគំរាមកំហែងដល់ដៃគូ។ ខ្ញុំគិតថា គាត់នឹងក្លាយអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ La Liga តែកីឡាករតែម្នាក់មិនអាចធ្វើឲ្យប្លែកនោះទេ»។

លោក Sergio Aguero យល់ឃើញបែបនេះដោយោងទៅលើការប្រកួត Champions League កាន់តែពិបាកនៅរដូវកាលនេះ ដោយសារប្រើប្រាស់រូបមន្ដថ្មី។
លោក Aguero បានបន្ថែមថា៖«យើងនឹងត្រូវតែមើលពីរបៀបដែលវាដំណើរការក្នុងការប្រកួត។ ការផ្លាស់ប្តូរគឺសំខាន់ វានឹងពិបាកក្នុងការស៊ាំជាមួយពួកគេ»៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី