កីឡា
មនុស្ស៤៣នាក់ជាប់បម្រាមពេញមួយជីវិត នៅចិនពីការកំណត់លទ្ធផលការប្រកួតទុកមុន
ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping បាននិងកំពុងមើលការខុសត្រូវលើការបង្រ្កាបអំពើពុករលួយនៅក្នុងពិភពកីឡាដែលមានរឿងអាស្រូវនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសនៅក្នុងកីឡាបាល់ទាត់។
កាលពីសប្តាហ៍មុន អតីតកីឡាករជម្រើសជាតិចិន៣រូប និងកីឡាករកូរ៉េខាងត្បូង Son Jun-ho ត្រូវបានពិន័យ ព្រមទាំងមានមន្ត្រីសមាគមកីឡាបាល់ទាត់ចិន (CFA) ថ្នាក់ខ្ពស់ជាច្រើននាក់ត្រូវបានដាក់ទណ្ឌកម្មរួចហើយនៅក្នុងការស៊ើបអង្កេតអំពើពុករលួយ។

ដោយល្បីល្បាញជាអ្នកគាំទ្របាល់ទាត់ លោក Xi Jinping មានចេតនាចង់ឃើញបាល់ទាត់ចិនរីកចម្រើនលើកម្រិតអន្តរជាតិ ហើយសង្ឃឹមថានឹងឃើញប្រទេសចិនធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក World Cup ប៉ុន្តែសេចក្តីប្រាថ្នារបស់លោកត្រូវបានបង្អាក់ដោយការលេងមិនល្អ និងរឿងអាស្រូវឥតឈប់ឈរ។
យ៉ាងហោចណាស់មន្ត្រីសមាគមបាល់ទាត់ចិន លំដាប់ខ្ពស់ចំនួន ១០នាក់ត្រូវបានដាក់ទណ្ឌកម្មរួចហើយនៅក្នុងការស៊ើបអង្កេតអំពើពុករលួយក្នុងនោះមានទាំងអតីតប្រធានសមាគមកីឡាបាល់ទាត់ចិន លោក Chen Xuyuan ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែមីនា។
កាលពីដើមឆ្នាំ២០២៤ លោក Gou Zhongwen អតីតនាយករដ្ឋបាលទូទៅកីឡារបស់ចិនពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ បានក្លាយជាឥស្សរជនខ្ពស់ម្នាក់ទៀតដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។ បច្ចុប្បន្នមនុស្សចំនួន ៤៣នាក់ត្រូវបានហាមឃាត់ពេញមួយជីវិត ពាក់ព័ន្ធនឹងបាល់ទាត់ ល្បែងស៊ីសង និងការកំណត់លទ្ធផលទុកមុនក្នុងការប្រកួតនៅក្នុងរលកថ្មីនៃការបង្រ្កាបអំពើពុករលួយរបស់លោកប្រធានាធិបតី Jinping។
ការស៊ើបអង្កេតរយៈពេលពីរឆ្នាំលើល្បែងស៊ីសងខុសច្បាប់ និងការជួសជុលការប្រកួតក្នុងស្រុកបានជាប់ពាក់ព័ន្ធមនុស្ស ១២៨នាក់។ ការហាមប្រាមកាលពីសប្តាហ៍មុន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិចិន បានរងបរាជ័យយ៉ាងអាម៉ាស់ដល់ទៅ ៧-០ ក្រោមថ្វីជើងរបស់ជប៉ុនក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០២៦ និងប៉ុន្មានម៉ោងមុនការប្រកួតជម្រុះផ្សេងទៀតជាមួយអារ៉ាប៊ីសាអ៊ូឌីត។

ដោយឡែក កីឡាករ Son Jun-ho ដែលលេងបាន ៤ប្រកួតឱ្យកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ត្រូវបានហាមឃាត់។ ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះធ្លាប់លេងឱ្យក្លិប Shandong Taishan ក្នុងក្របខ័ណ្ឌលីគកំពូលចិន ហើយត្រូវបានឃុំខ្លួននៅចិនអស់រយៈពេលជិតមួយឆ្នាំ “ពីបទសង្ស័យទទួលសំណូកដោយបុគ្គលិកមិនមែនរដ្ឋ”។
តំណាងម្នាក់បានរាយការណ៍ថា Son Jun-ho និងបក្សពួករបស់គេត្រូវបានគេចោទប្រកាន់ ហើយនឹងដោះស្រាយក្នុងពេលឆាប់ៗ។ ខ្សែបម្រើរូបនេះបច្ចុប្បន្នលេងនៅលីគកំពូលរបស់កូរ៉េខាងត្បូង។ កីឡាករជម្រើសជាតិចិន៣នាក់គឺ Jin Jingdao, Guo Tianyu និង Gu Chao ត្រូវបានជាប់បម្រាមពេញមួយជីវិត៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ