កីឡា
ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះ ណាហ្គាវើលដ៍ ដើម្បីទំនុកចិត្តប៉ះក្រុមថៃ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមមិនទាន់ស្គាល់បរាជ័យ ណាហ្គាវើលដ៍ នៅថ្ងៃបិណ្យ១ វេលាម៉ោង៦ល្ងាច ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងសប្តាហ៍ទី៥ ខេមបូឌានព្រីមៀរលីគ។

ការប្រកួតនេះពិតជាត្រូវការជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះដើម្បីបង្កើនទំនុកចិត្តសម្រាប់ការធ្វើដំណើរទៅជួបប្រទេសថៃ BG Pathum United នៅសប្តាហ៍ក្រោយ ថ្ងៃទី២៥ ខែកញ្ញា ។ ការប្រកួតសប្តាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង មិនអាចទម្លាយសំណាញ់ទីរបស់វិសាខាបានឡើយ ដោយបានបរាជ័យក្នុងលទ្ធផល ១-០ នៅកីឡដ្ឋានព្រីនស៍ ដូច្នេះការប្រកួតល្ងាចនេះត្រូវប្រមូលស្មារតីខ្លាំង។
ណាហ្គាវើលដ៍ជាក្រុមកំពុងល្អដែលមិនទាន់ស្គាល់បរាជ័យឡើយក្នុងការប្រកួត៣លើកនៃលីគកំពូលកម្ពុជារដូវកាលនេះ។ ពួកគេរកបាន៩ពិន្ទុពេញ កំពុងឈរចំណាត់ថ្នាក់លេខ៣ក្នុងតារាងពិន្ទុ បន្ទាប់ពីឈ្នះគិរីវង់សុខសែនជ័យ ២-០ ក្នុងសប្តាហ៍ទី១, ឈ្នះ វិសាខា ១-០ ក្នុងសប្តាហ៍ទី២ និងឈ្នះ បឹងកេត ៣-១ ក្នុងសប្តាហ៍ទី៣។

ចំណែក ព្រះខ័នរាជស្វាយរៀង បានឆ្លងកាត់៤ប្រកួតហើយគឺ ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ២ក្នុងតារាង។ សប្តាហ៍ទី១ ពួកគេឈ្នះ ក្រសួងការពារជាតិ ៧-០, សប្តាហ៍ទី២ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ១-៤, សប្តាហ៍ទី៣ ឈ្នះគិរីវង់សុខសែនជ័យ ៦-១ និងសប្តាហ៍ទី៤ ចាញ់ វិសាខា ០-១។
សម្រាប់ការប្រកួតនេះ លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានសរសើរ ណាហ្គាវើលដ៍ ជាក្រុមដែលលេងចេញពីតំបន់ខាងក្រោមបានល្អ និងវាយបកលឿនៗ ហើយលោកចូលចិត្តការលេងរបស់លោកគ្រូបង្វឹក ឃីម បូរី។

លោកបានប្តេជ្ញាធ្វើឲ្យបានល្អបំផុតសម្រាប់ការប្រកួតនេះដើម្បីជាកាដូសម្រាប់អ្នកគាំទ្រ ពីព្រោះបន្ទាប់ពីការប្រកួតនេះទៅគឺមានរយៈពេល១ខែទៀតទើបមានការប្រកួតជាថ្មីនៅលើទឹកដីកីឡដ្ឋានខេត្តស្វាយរៀង។
ទោះបីជាយ៉ាងណា ព្រះខ័នរាជស្វាយរៀងត្រូវការប្រុងប្រយ័ត្នខ្លាំងបំផុតសម្រាប់ការប្រកួតល្ងាចនេះដើម្បីឲ្យកុំឲ្យកីឡាករមានបញ្ហារបួសសម្រាប់ការជួបក្រុមថៃនៅសប្តាហ៍ក្រោយក្នុងវគ្គសន្សំពិន្ទុទី២ពានរង្វាន់ ASEAN Club Championship។
ល្ងាចនេះក៏មានការប្រកួត២គូទៀតដែរគឺ បឹងកេត បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុម ឡាយហ្វ ព្រះសីហនុ និង សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ទទួលវិសាខា វេលាម៉ោង៦ល្ងាចដូចគ្នា៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ