Connect with us

កីឡា

កេនយ៉ា អ៊ូហ្គង់ដា និងតង់ហ្សានី ធ្វើជាសហម្ចាស់ផ្ទះពានរង្វាន់ទ្វីបអាហ្រ្វិក

បានផុស

នៅ

ប្រទេសកេនយ៉ា អ៊ូហ្គង់ដា និងតង់ហ្សានី នឹងធ្វើជាសហម្ចាស់ផ្ទះរៀប​ចំ​ការប្រកួតជើងឯកទ្វីបអាហ្រ្វិកឆ្នាំ២០២៥ African Nations Championship (CHAN) ចាប់ផ្ដើមពីថ្ងៃទី១-២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ការធ្វើជាម្ចាស់ផ្ទះ​​នេះ​ត្រូវបានបញ្ជាក់​ដោយ​ប្រធាន​សហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) លោក Patrice Motsepe នៅដើមសប្តាហ៍នេះក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា។

លោក Patrice Motsepe បាននិយាយថា ៖«ពានរង្វាន់ជើងឯកទ្វីបអាហ្រ្វិក ជាឱកាសដ៏ល្អសម្រាប់កីឡាករដែលមានមូលដ្ឋាននៅទ្វីបអាហ្វ្រិក។ ខ្ញុំមិនមានការងឿងឆ្ងល់ក្នុងចិត្ត​ទេថា កេនយ៉ា អ៊ូហ្គង់ដា និងតង់ហ្សានី នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងឯកទ្វីបអាហ្រ្វិកដ៏ល្អបំផុត ពីព្រោះខ្ញុំបានឃើញពីឆន្ទៈនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលពួកគេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងប្រទេសចំនួន៣ ចូលរួមធ្វើជាសហម្ចាស់ផ្ទះ ការប្រកួតវគ្គជុំចុងក្រោយនឹងត្រូវបានពង្រីកដល់១៩ក្រុម ខណៈវគ្គជម្រុះនឹងចាប់ផ្តើមនៅខែក្រោយ។ ការធ្វើជាម្ចាស់ផ្ទះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ​ទៀត​សម្រាប់សហព័ន្ធបាល់ទាត់ប្រទេសកេនយ៉ា ក្រោយបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៨ ម្ដងរួចមកហើយ ប៉ុន្តែបានបាត់បង់​ឱកាស​វិញដោយសារពួកគេមិនទាន់ត្រៀមខ្លួន​រួច​រាល់៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម