កីឡា
ឯកឧត្តម ឌី វិជ្ជា សរសើរប្រធានក្លិបអង្គរថាយហ្គឺរចូលរួមអភិវឌ្ឍបាល់ទាត់កម្ពុជា
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកោតសរសើរបុរសជនជាតិជប៉ុន លោក AKIHIRO KATO ប្រធានក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ដែលបានចំណាយពេលវេលា និងធនធាន មកជួយកសាងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា។
ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានបង្កើតឡើងតាំងពីឆ្នាំ២០១៥។ ក្នុងរយៈពេល៥ឆ្នាំនេះ ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានចូលរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាយ៉ាងសកម្ម។ ជាពិសេសបានផ្ដល់ឱកាសឲ្យកីឡាករនៅក្នុងខេត្តបានចូលលេងបាល់ទាត់កម្រិតអាជីព។ ក្នុងឆ្នាំ២០២៤ ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានសាងសងកីឡដ្ឋានផ្ទាល់ខ្លួននៅទឹកដីខេត្តសៀមរាប។ នេះហើយជាការចូលរួមចំណែកយ៉ាងខ្លាំងក្នុងការលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា ស្របតាមផែនការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់ខេត្តមួយមានក្លិបអាជីពមួយ និងកីឡដ្ឋានមួយ។
ក្រោយឃើញពីការលះបង់របស់បុរសជនជាតិជប៉ុន លោក AKIHIRO KATO ប្រធានក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាអ្នកចូលរួមចំណែកអភិវឌ្ឍបាល់ទាត់មួយរូប ពិតជាមានការកោតសរសើយ៉ាងខ្លាំងចំពោះទស្សនវិស័យរបស់ដឹកនាំក្លិបអង្គរថាយហ្គឺរ។
ឯកឧត្តម ឌី វិជ្ជា បានលើឡើងថា ៖«ខ្ញុំសូមធ្វើការកោតសរសើរចំពោះ លោក AKIHIRO KATO ប្រធានក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ដែលបានចំណាយពេលវេលា និងធនធាន មកជួយកសាងអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសនៅលើទឹកដីអង្គរ ខេត្តសៀមរាប។ សូមជូនពរ លោក AKIHIRO KATO ក្រុមគ្រួសារ ព្រមទាំងកីឡាករ មន្រ្តី បុគ្គលិកក្លិបបាល់ទាត់អង្គរថាយហ្គឺរទាំងអស់ មានសុខភាពល្អ និងជួបតែសំណាងល្អ»។
ចំពោះក្លិបអង្គរថាយហ្គឺរ ក៏បានប្រកាសពីគម្រោងនៃការសាងសង់ដំណាក់កាលទី១ របស់កីឡដ្ឋានថ្មី មានបំពាក់កៅអីអង្គុយប្រហែល ២,០០០ កៅអី។ កីឡដ្ឋាននេះគ្រោងនឹងការបើកដំណើរនៅ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ