Connect with us

កីឡា

កីឡាករគុនចម្រុះ៥រូបមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោក

បានផុស

នៅ

ការប្រកួតគុនចម្រុះ​ក្នុងទ្រុង​គឺ​សហរដ្ឋអាមេរិក​ជា​កន្លែង​​​ឈាន​មុខ​ញេ ពី​ព្រោះមាន​សង្វៀនកំពូលៗ​ និង​កីឡាករលំដាប់កំពូល​ទូទាំង​ពិភពលោក។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមបង្ហាញពីកីឡាករគុនចម្រុះ៥រូប​ដែល​មានទ្រព្យសម្បត្តិច្រើនជាងគេ​បំផុត​នៅ​ក្នុង​​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ Conor McGregor

កំពូល​អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង Conor McGregor មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ កីឡាករជនជាតិអៀរឡង់​​​​ជាអតីតជើងឯក UFC បានបង្កើតប្រវត្តិសាស្ត្រជាអ្នកប្រដាល់នៅសង្វៀន UFC លើកដំបូង​ ដែល​បាន​​គ្រង​ខ្សែក្រវាត់២ប្រភេទទម្ងន់​ផ្សេង​គ្នាក្នុងពេលតែមួយ។ លោក​ត្រូវបានគេប៉ាន់ស្មាន​មាន​ប្រាក់​រហូត​២០០លានដុល្លារ។

២. កីឡាករ Khabib Nurmagomedov

Khabib Nurmagomedov ជាអតីតអ្នកប្រដាល់គុនចម្រុះអាជីពដែលបាន​ចូលនិវត្តន៍កាលពីឆ្នាំ២០២០។ លោក​​បានប្រកួត​ក្នុង​ទម្ងន់ស្រាលនៅ​ UFC ដែល​គ្រប់​គ្រង​ខ្សែក្រវាត់ទម្ងន់​ Lightweight ​បានយូរបំផុត។ តាមការប៉ាន់ស្មានទ្រព្យសម្បត្តិរបស់ Khabib មានប្រមាណ៤០លានដុល្លារ។

៣. កីឡាករ Georges St-Pierre

Georges St-Pierre ជាតារាសម្តែង និងជាអតីតកីឡាករ​គុនចម្រុះអាជីពល្បីនៅស្ថាប័ន UFC ។ មនុស្ស​ជា​ច្រើន​ចាត់​ទុក​លោក​​ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​​គុន​ចម្រុះ។ លោក​ត្រូវបានគេស្គាល់ជាទូទៅ​ជា GSP នៅក្នុងពិភពកីឡា។ តាមប៉ាន់ស្មានទ្រព្យសម្បត្តិរបស់​លោក​​មាន​ប្រមាណ៣០លានដុល្លារ។

៤. កីឡាករ Brock Lesnar

Brock Edward Lesnar ជាបុរសពហុជំនាញ​ដែល​ធ្លាប់ជាអ្នកចំបាប់ ​កីឡាករ​គុនចម្រុះ ជា​អ្នក​កីឡាកាស និង​ជា​កីឡាករបាល់អោប​របស់អាមេរិក។ ទោះបីជា​លោក​ទទួល​បាន​ជោគជ័យទាំង​កីឡា​បាល់អោប និង UFC ប៉ុន្តែ​លោក​ត្រូវបានគេស្គាល់​ខ្លាង​ពាក់​ព័ន្ធ​នឹង​​អាជីព​កីឡាកាសនៅសង្វៀន WWE ។ ទ្រព្យសម្បត្តិរបស់ Brock ត្រូវគេប៉ាន់ស្មានថា​មាន​ប្រមាណ២៨លានដុល្លារ។

៥. កីឡាករ Anderson Silva

Anderson Silva ជាកីឡាករជោគជ័យបំផុតមួយរូបក្នុងការប្រកួត​គុនចម្រុះ។ លោក​ត្រូវបានគេស្គាល់​ជាបុរសពីងពាង នៅក្នុងពិភពកីឡា។ លោក​មានកំណត់ត្រាល្អបំផុតក្នុងអាជីព ក្រោយគ្រប់គ្រងខ្សែក្រវាត់ទម្ងន់​ Middleweight ​បាន​យូរជាងគេ។ ទ្រព្យសម្បត្តិរបស់​លោក​មានប្រមាណ១៨លានដុល្លារ៕

ប្រែសម្រួល៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៤៧ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ១ ម៉ោង មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម