Connect with us

កីឡា

គួន ម៉ុម​ នឹង​លេងឲ្យក្រុម​ខេត្តតាកែវ​ក្នុង​ពាន​រង្វាន់​សម្តេចក្រឡាហោម ស ខេង

បានផុស

នៅ

តារា​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ដ៏​ឆ្នើម គួន ម៉ុម មិន​បាន​លេង​ឲ្យ​ក្លិប​បាល់ទះ​វិសាខា​ទេ​ក្នុង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៣ ឆ្នាំ​២០២៤ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែ​វិច្ឆិកាខាង​មុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ក្រោយ​ពេល​ចប់​ព្រឹត្តិការណ៍​​បាល់ទះ​អាស៊ាន​លំដាប់​ទី២ SEA V. League Challenge កាលពី​ពេល​កន្លង​ទៅ​ គួន ម៉ុម ដែល​បាន​ជួយ​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ឡើង​ទៅ​កម្រិត​១​​ប្រចាំ​តំបន់​អាស៊ាន​បាន​ទម្លាយ​ឲ្យ​ដឹង​ថា រូប​គេ​នឹងលេង​ឲ្យ​​ក្រុម​ខេត្ត​តាកែវ​ក្នុង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤។ ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​នឹង​ចេញ​ទៅ​លេង​ឲ្យក្លិប Long An នៅ​ក្នុង​លីគ​បាល់ទះ​កំពូល​វៀតណាម​ជុំ​ទី២ បន្ទាប់​ពី​រូប​គេ​មាន​កុងត្រា​រួច​រាល់​តាំង​ពី​ជុំ​ទី​១។

ក្លិប​បាល់ទះ​វិសាខាទំនង​ជា​លំបាក​ក្នុង​ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​នេះ បន្ទាប់​ពី​លក្ខខណ្ឌ​ត្រូវ​បាន​កំណត់​ឲ្យ​ក្រុម B ចូល​រួម​ប្រកួត ហើយ​ក្នុង​ក្រុម​កម្រិត B ទាំង​ខេត្ត និង​ក្លិប​អាជីព​នៅ​រាជ​ធានី​ភ្នំពេញ​អាច​ដាក់​កីឡាករ​កម្រិត A ចូល​រួម​បាន​២​រូប និង​​កីឡាករ​បរទេស​១​រូប​។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ឲ្យ​ថា តាម​បណ្តា​ក្លិប​ដែល​ត្រូវ​​បាន​រាយ​នាម​កីឡាករ​​ទាំង​២៧​ដែល​បាន​ចែក​ជូន​នោះ​គឺ​​ចាត់​ទុក​ជា​កីឡាករ​​មាន​គុណផល​ខ្ពស់កម្រិត A ដូច្នេះ​ក្រុម​​អាច​ប្រើ​ប្រាស់​កីឡាករ​កម្រិតA បាន​តែ​២​នាក់​​ប៉ុណ្ណោះ។ ជាក់​ស្តែង​កាល​ពី​ឆ្នាំមុន ក្រុមវិសាខា A ដែល​​ចាត់​ទុក​ជា​ជម្រើស​ជាតិ​​អត់​​បាន​លេង តែ​ឆ្នា​២០២៤​​នេះ​ ពួក​គាត់​​អាច​​​​លេង​បាន​ ប៉ុន្តែ​​មិន​មែន​ក្នុង​នាមក្រុម​វិសាខា។ លក្ខខណ្ឌ​បាន​បើក​ទី​ផ្សារ​ដោះ​ដូរ​ឲ្យ​ខ្ចី​ជើង។ អីចឹង​បណ្តា​ក្រុម​២៥រាជ​ធានី​-ខេត្ត​អាច​ខ្ចី​ជើង​កីឡាករលំដាប់ A ពី​វិសាខា ពី​ក្លិបលំដាប់​ A ផ្សេង​ទៀត។ ការ​បំបែក​កីឡាករ​ដែល​មាន​គុណផល​ខ្ពស់​ឲ្យ​ទៅ​តាម​តាម​បណ្តា​ក្រុម​រាជ​ធានី​-ខេត្ត​ ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​ផុសផុល​ខ្លាំង។

លោក សិរីពិសិដ្ឋ បាន​លើក​ឡើង​ថា ៖«ទីពីរយើង​បើក​លទ្ធភាព​ឲ្យ​ក្រុម​ទាំង​អស់​អាច​នាំ​ចូល​កីឡាករ​បរទេស​១​នាក់។ ក្រុម​ដែល​មាន​ធន​ធាន​អាច​នាំ​ចូល​កីឡាករ​បរទេស​ចូល​រួម​ប្រកួត​ពាន​សម្តេច​ក្រឡាហោម ស ខេង បាន១​នាក់។ ខ្ញុំ​ចង់ឃើញ​ពាន​រង្វាន់​នេះ​បាន​ទៅ​ក្រុម​ថ្នាក់​ខេត្ត​ច្រើន​ជាង។ ដោយ​ឡែក​ក្រុម​យុវជន​ជម្រើស​ជាតិ​កម្ពុជា​​អាយុ​២០​ឆ្នាំ​​ដាក់​ឲ្យ​លេង​ពាន​សម្តេច​ក្រឡាហោម ហើយ​ពួក​គេ​មាន​កៅ​អី​ដោយ​ស្វ័យ​ប្រវត្តិ​ទៀត​លេង​តេជោលីគ»។ លោក អាំង សិរីពិសិដ្ឋ បាន​រៀប​រាប់។

កាល​ពី​ឆ្នាំ​២០២៣ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ បាន​រៀបចំ​ប្រកួត​ពី​​ថ្ងៃទី១០-១៩ ខែវិច្ឆិកា ដោយ​​ក្រុម​ចំនួន​២៩​ចូល​រួម​ប្រកួតប្រជែង។ ក្រុម​បាល់ទះ​ក្រសួងមហាផ្ទៃ B បាន​ក្លាយ​ជា​ជើង​ឯក​ជា​មួយ​ប្រាក់​រង្វាន់​៥០​លាន​រៀល ខណៈ​​លេខ២​បាន​ទៅ​​ក្រុម​​​រដ្ឋបាលរាជធានីភ្នំពេញ​ទទួល​បាន​ប្រាក់​រង្វាន់​២០​លាន​រៀល និង​ក្រុម​បញ្ជាការដ្ឋានកងអង្គរក្សទទួលបានលេខ​៣​ប្រាក់​រង្វាន់​១២​លាន​រៀល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម