កីឡា
អង្គរថាយហ្គឺរ និង ភ្នំពេញក្រោន ជាក្រុមមិនទាន់ចាញ់ក្នុងលីគរដូវកាលនេះ
ក្លិបបាល់ទាត់ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ជាក្រុមពីរដែលមិនទាន់ស្គាល់បរាជ័យក្នុងការប្រកួតខេមបូឌានព្រីមៀរលីគ២០២៤-២៥ ដែលបានដំណើរការ៥សប្តាហ៍កន្លងទៅ បន្ទាប់ពីណាហ្គាវើលដ៍បានចាញ់ព្រះខ័នរាជស្វាយរៀង។

ភ្នំពេញក្រោន រកបាន១២ពិន្ទុពេញ ឈរលេខ២ក្នុងតារាង តាមរយៈជ័យជម្នះទាំង៤ប្រកួត។ ប្រកួតទី១ ពួកគេបានយកឈ្នះ វិសាខា ៤-២, សប្តាហ៍ទី២ ឈ្នះ ក្រសួងការពារជាតិ ២-១, សប្តាហ៍ទី៣ ឈ្នះ បឹងកេត ២-១ និងសប្តាហ៍ទី៤ ឈ្នះ គិរីវង់សុខសែនជ័យ៦-០។

អង្គរថាយហ្គឺរ បានបង្កការភ្ញាក់ផ្អើលតាមរយៈការបង្កើតកំណត់ត្រាជ័យជម្នះ៤ប្រកួតជាប់គ្នា រកបាន១២ពិន្ទុ ឈរលេខ៣ក្នុងតារាង ស្មើពិន្ទុ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។ សប្តាហ៍ទី១ ពួកគេបានយកឈ្នះ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ០-១, សប្តាហ៍ទី២ ឈ្នះក្រសួងការពារជាតិ ១-២, សប្តាហ៍ទី៣ ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ០-២ និងសប្តាហ៍ទី៤ ឈ្នះ គិរីវង់សុខសែនជ័យ ១-៣។

ព្រះខ័នរាជស្វាយរៀង កំពុងឈរលើកំពូលតារាងដោយមាន១២ពិន្ទុ ប៉ុន្តែបានឆ្លងកាត់៥ប្រកួត។ ៥ប្រកួតកន្លងទៅ ពួកគេ បានឈ្នះ៤ និងចាញ់១ គឺឈ្នះ ក្រសួងការពារជាតិ ៧-០, ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ១-៤, ឈ្នះគិរីវង់សុខសែនជ័យ ៦-១, ចាញ់ វិសាខា ០-១ និងឈ្នះណាហ្គាវើលដ៍ ២-០។

ណាហ្គាវើលដ៍ កំពុងឈរលេខ៥ ដោយរកបាន៩ពិន្ទុ តាមរយៈជ័យជម្នះលើក្រុមគិរីវង់សុខសែនជ័យ ២-០ ក្នុងសប្តាហ៍ទី១, ឈ្នះ វិសាខា ១-០ ក្នុងសប្តាហ៍ទី២, ឈ្នះ បឹងកេត ៣-១ ក្នុងសប្តាហ៍ទី៣ និងចាញ់ ព្រះខ័នរាជស្វាយរៀង ០-២ ក្នុងសប្តាហ៍ទី៤។

វិសាខា មាន៩ពិន្ទុ ពីការឈ្នះ៣ និងចាញ់២ កំពុងឈរលេខ៤ ខណៈអាយអេសអាយដង្កោសែនជ័យ ឈរលេខ៦ពីការឈ្នះ២ ស្មើ១ និងចាញ់២។

ជាមួយគ្នានេះ បឹងកេត ឈ្នះ២ និងចាញ់២ មាន៦ពិន្ទុ ឈរលេខ៧ ហើយក្រសួងការពារជាតិឈ្នះ១ ស្មើ១ និងចាញ់៣ មាន៤ពិន្ទុឈរលេខ៨។ ក្រុម៣ដែលមិនទាន់ស្គាល់ជ័យជម្នះគឺ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ចាញ់៣ និងស្មើ១ មាន១ពិន្ទុ។ ឡាយហ្វ ព្រះសីហនុ ស្មើ១ និងចាញ់៤មាន១ពិន្ទុ ខណៈគិរីវង់សុខសែនជ័យចាញ់ទាំង៥ប្រកួតស្ថិតនៅបាតតារាង៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ