Connect with us

កីឡា

Jean Patry ជាកីឡាករបាល់ទះជោគជ័យបំផុតក្នុងឆ្នាំ២០២៤

បានផុស

នៅ

តារា​បាល់ទះ​ជម្រើស​ជាតិ​បារាំង Jean Patry ជា​កីឡាករ​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ឆ្នាំ​២០២៤ បន្ទាប់​ពី​ជួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បារាំង​ឈ្នះ​ជើង​ឯក​ Volleyball Nation League ឈ្នះ​មេដាយ​មាស​កីឡាអូឡាំពិក និង​ក្លិប​​ឈ្នះ​បាន​ពាន​រង្វាន់​ជា​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jean Patry អាយុ​២៧ឆ្នាំ​បាន​លេងឲ្យក្លិបអាជីព៣ផ្សេងគ្នា។ រូប​គេ​បាន​ជួយក្លិប​ Jastrzębski Węgiel ឈ្នះ​ជើង​ឯក​លីគកំពូលបាល់ទះ​ប៉ូឡូញ ទទួល​បាន​ជើង​ឯក​រង​បាល់ទះ​ខាប់​ប៉ូឡូញ​ ទទួល​បានជើងឯករង​​ស៊ុបភើខាប់​ប៉ូឡូញ​ និង​ជើងឯករង CEV Champions League។

បន្ទាប់ពីជោគជ័យជា​ក្លិប​នៅ​ប្រទេសប៉ូឡូញ កីឡាករ Jean Patry បានផ្លាស់ទៅលេងឲ្យក្រុម Jakarta Bhayangkara ក្នុងប្រទេសឥណ្ឌូណេសុី ហើយជួយក្រុមមួយនេះ​​ឈ្នះ​ជើង​ឯក​លីគកំពូលបាល់ទះឥណ្ឌូណេសុី និងទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់​ក្លិប​អាស៊ី​ Asian Club Championship ឆ្នាំ២០២៤។ ឥឡូវ​នេះ​ រូប​គេ​​បាន​ចូល​រួម​ជា​មួយ​​ក្លិបបាល់ទះតួកគី Galatasaray។

សមិទ្ធផលជាមួយក្រុមជម្រើសជាតិវិញ Jean Patry ​បាន​ជួយ​ក្រុម​បារាំងឈ្នះជើងឯកពិភព​លោក​ Volleyball Nation League និងឈ្នះមេដាយមាស កីឡា​អូឡាំពិកទីក្រុងប៉ារីស។

បើនិយាយពីពានរង្វាន់ឯកត្តជន​វិញ រូប​គេ​បានឈ្នះពានរង្វាន់«អ្នក​វាយ​ផ្តាច់​ស្តាំ ឬ Best opposite) ចំនួន៤​ក្នុងព្រឹត្តិការណ៍៤ផ្សេងគ្នា​ នៅ​ក្នុង​ឆ្នាំ២០២៤​គឺ​​ក្នុងព្រឹត្តិការណ៍ Asian Club Championship, ព្រឹត្តិការណ៍​កីឡា​អូឡាំពិកទីក្រុងប៉ារីស, ព្រឹត្តិការណ៍​បាល់ទះ​ពិភព​លោក​ Volley Nation League និង​ក្នុង​លីគ​បាល់ទះ​កំពូល​ប៉ូឡូញ។

ក្រោយសម្រេចសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤ បានធ្វើ​ឲ្យ​​កីឡាករ​កម្ពស់២.០៧​ម៉ែត្រ​​ ឈរនៅ​ចំណាត់​ថ្នាក់​លេខ១ ក្នុងតារាងពិន្ទុកីឡាករបាល់ទះរកបានពិន្ទុសរុបច្រើន​បំផុត​ទូទាំង​ពិភព​លោក ដែលរៀចចំដោយ Volleybox ជាមួយពិន្ទុចំនួន​៩៤២,៥០ពិន្ទុ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម