កីឡា
Joshua នឹងរកបានប្រាក់៣៣លានដុល្លារពីការប្រកួតថ្ងៃសៅរ៍នេះ
ការប្រកួតដណ្តើមខ្សែក្រវាត់ប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក IBF រវាងកីឡាករ Anthony Joshua និង Daniel Dubois ជាការប្រកួតដ៏ធំនៅចុងឆ្នាំនេះ ដែលអ្នកគាំទ្រលើពិភពលោកទន្ទឹងរង់ចាំ។

អតីតជើងឯកទម្ងន់ធ្ងន់ពិភពលោក កីឡាករ Anthony Joshua ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ធ្ងន់ IBF ពីកីឡាករ Daniel Dubois នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស នាថ្ងៃសៅរ៍សប្ដាហ៍នេះ។ វាជាការប្រកួតរវាងជនជាតិអង់គ្លេស២រូបជួបគ្នាលើសង្វៀនប្រដាល់ពិភពលោកធំបំផុតក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។
សារព័ត៌មាន Manchester Evening News បានផ្សាយថា ទោះបីជា Dubois ជាម្ចាស់ខ្សែក្រវាត់ IBF ប៉ុន្តែ Joshua នឹងទទួលបានតម្លៃខ្លួនច្រើនជាង ដោយសារកេរ្ដិ៍ឈ្មោះល្បីល្បាញ។ Joshua នឹងទទួលបានតម្លៃខ្លួន៧,៩៧លានដុល្លារ ស្របពេល Daniel Dubois ទទួលបានតម្លៃខ្លួន ត្រឹមតែ៤.៦លានដុល្លារ ប៉ុន្តែប្រាក់ចំណូលពីផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ និងការលក់សំបុត្រទស្សនា ត្រូវបានបែងចែក៦០%ទល់នឹង៤០%។

តាមការព្យាករ Joshua នឹងទទួលបានទឹកប្រាក់សរុបប្រមាណ៣៣.២លានដុល្លារ ពីការប្រកួតនៅថ្ងៃទី២១ ខែកញ្ញ នេះ ខណៈ Dubois ទោះឈ្នះឬចាញ់ នឹងទទួលបានប្រមាណ១៣លានដុល្លារ។ ទោះបីជាយ៉ាងណា វានឹងក្លាយជាចំនួនទឹកប្រាក់ជាប់កំណត់ត្រាថ្មីរបស់កីឡាករ Dubois ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងអាជីពរបស់ខ្លួន។
ការប្រកួតជាមួយកីឡាករ Oleksandr Usyk កាលពីខែសីហា ឆ្នាំ២០២៣ កីឡាករ Dubois ទទួលបានត្រឹមតែ ២.១លានដុល្លារ។ ការប្រកួតចុងក្រោយបំផុតជាមួយកីឡាករ Filip Hrgovic កាលពីខែមិថុនា ឆ្នាំ២០២៤ រូបគេទទួលបានប្រាក់ត្រឹមតែ៥០ម៉ឺនដុល្លារប៉ុណ្ណោះ៕
ប្រែសម្រួល៖ ផា រតនា

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?