Connect with us

កីឡា

ក្លិប​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឈុន ប៊ុនថន បង្កើត​កម្មវិធី​«រត់កម្សាន្ត២ថ្ងៃនៅព្រំដែន»​

បានផុស

នៅ

ក្លិបកីឡា​«រត់ទ្រីយ៉ាថ្លុង»​​ដែល​ត្រូវ​​បាន​បង្កើត​​ឡើង​ដោយ​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ីហ្គេម លោក​ ឈុន ប៊ុនថន ​​នឹង​​រៀបចំ​កម្មវិធី​រត់​កម្សាន្ត​រយៈ​ពេល​២​ថ្ងៃ​នៅ​តាម​ព្រំដែន ក្នុង​ខេត្ត​មណ្ឌលគិរី​ នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​តុលា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណង​ចម្បង​នៃ​ការ​បង្កើត​កម្មវិធី​រត់​កម្សាន្ត​​នេះ​​ឡើង​​គឺ​ដើម្បី​​ផ្តល់​ឱកាស​ឲ្យ​យុវជន និង​ប្រជា​ពល​រដ្ឋ​​ចូល​រួម​សកម្មភាព​កីឡា​​នៅ​​តំបន់​ទេសចរណ៍​​តាម​​ព្រំ​ដែន​​ជា​មួយ​នឹង​ចក្ខុវិស័យ​នៃ​ការ​បង្កើន​ការយល់​ដឹង​ពីសារសំខាន់​នៃ​ការ​លេង​កីឡា ជំរុញ​​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ និង​វប្បធម៌​របស់​ខេត្ត ព្រម​ទាំង​ចូល​រួមអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ពន្ធ​ខេត្ត​​​តាម​ព្រំ​ដែន។ ការ​បង្កើត​កម្មវិធី​រត់​កម្សាន្ត​នេះ​ឡើង ស្រប​តាម​​​អនុសាសន៍​​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា​​ដែល​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ភូមិ​សាស្ត្រ​ក្នុង​​ខេត្ត​តាម​បណ្តា​ព្រំ​ដែន។

កាល​បរិច្ឆេទ​មាន​ដូច​ខាង​ក្រោម

ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៤

  • ម៉ោង​៥​ព្រឹក៖ ចេញ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​មណ្ឌល​គិរី
  • ម៉ោង​៣​រសៀល៖ ទៅ​ដល់​ខេត្ត​មណ្ឌលគិរី
  • ម៉ោង​៥​ល្ងាច៖ អាហារ​សាមគ្គី បែប​ប្រពៃណី​ខេត្ត​

ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២៤

  • ម៉ោង​៤:៣០​នាទី​ព្រឹក​ព្រលឹម៖ ចេញ​ដំណើរ​ពី​កន្លែង​ស្នាក់​នៅ
  • ម៉ោង​៥​ព្រឹក៖ ដល់​ទី​កន្លែង​រៀបចំ​កម្មវិធី​​
  • ម៉ោង​៥:១០​នាទី​ព្រឹក៖ ចាប់​ផ្តើម​បើកកម្មវិធី
  • ម៉ោង៥:២០​នាទី​ព្រឹក៖ ចាប់​ផ្តើម​រត់​វិញ្ញាសា​ចម្ងាយ​​៣២​គីឡូម៉ែត្រ
  • ម៉ោង​៥:២៥​នាទី​ព្រឹក៖ ចាប់​ផ្តើម​រត់​វិញ្ញាសា​ចម្ងាយ​២១​គីឡូម៉ែត្រ
  • ម៉ោង៥:៣០​នាទី​ព្រឹក៖ ចាប់​ផ្តើម​រត់​វិញ្ញាសា​ចម្ងាយ​១០​គីឡូម៉ែត្រ
  • ម៉ោង​១០​ព្រឹក៖ ពិធី​បំពាក់​មេដាយ និង​​បិទ​បញ្ចប់​កម្មវិធី​
  • ម៉ោង​១១ព្រឹក៖ ត្រឡប់​ទៅ​កន្លែង​ស្នាក់​ដើម្បី​ទទួល​អាហារ​ថ្ងៃ​ត្រង់
  • ម៉ោង​១​រសៀល៖ ត្រឡប់​មក​រាជ​ធានី​ភ្នំពេញ​វិញ

បង​ប្អូន​អាច​ទាក់​ទង​តាម​លេខ​ទូរសព្ទ ០១៧ ៦៦៦ ១១៨ ដើម្បី​ទទួល​បាន​ព័ត៌មានលំអិត និង​ចូល​រួម​កម្មវិធី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម