Connect with us

កីឡា

កម្ពុជា ប៉ះ នេប៉ាល់ វគ្គជម្រុះ U20 Asian Cup ​ម៉ោង​២រសៀលថ្ងៃនេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​២០​ឆ្នាំ (U20) នឹង​ប្រកួត​បើក​ឆាក​ប៉ះ នេប៉ាល វគ្គ​​​​ជម្រុះ​​ក្នុង​ពូល B ពាន​រង្វាន់ AFC U20 Asian Cup China PR 2025 វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២១ ខែ​កញ្ញា នេះ​នៅ​ឆាយនីសតៃប៊ិ។

លោក​គ្រូ Koji Gyotoku  ទើប​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្គោល​បណ្តោះ​អាសន្ន​ក្នុងការ​ដឹក​នាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ។ ពេល​នេះ​លោក​ត្រូវ​ដឹក​នាំ​ក្រុម​យុវជន​​កម្រិតអាយុ​២០​ឆ្នាំ បន្ទាប់​ពី​លោក​បាន​ដឹក​នាំ​ក្រុម​យុវជន​កម្រិត​១៦​ឆ្នាំ​កាល​ពី​ខែ​មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​លើក​ទី​២​ហើយ​បុរសសញ្ជាតិ​ជប៉ុន​បាន​ដឹក​នាំ​ក្រុម​យុវជន​កម្ពុជា​ក្នុង​វគ្គ​​ជម្រុះ​ពាន​រង្វាន់ AFC U20 Asian Cup បន្ទាប់​ពី​ដឹក​នាំលើក​ទី​១ កាល​ពី​ឆ្នាំ​២០១៩ លោក​បាន​​បង្កើត​ប្រវត្តិ​សាស្ត្រ​​ជា​លើក​ដំបូង​​​ដោយ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល និង​បានឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

ពេល​នោះ​ កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះនៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ឆ្លង​កាត់​៤​ប្រកួត ក្រុម U20 កម្ពុជា បាន​យក​ឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ​ឈ្នះ កោះម៉ារីណាខាងជើង ៩-០ និង​​ចាញ់ ម៉ាឡេស៊ី ៤-៥ ដើម្បី​ក្លាយ​ជា​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

ទោះ​បី​ជា​យ៉ាង​ណា ​​វគ្គ​ជម្រុះ​​ក្នុង​ពូល​​ឆ្នាំ​២០២៤​ មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ ពី​ព្រោះ​កម្ពុជា​ស្ថិត​នៅ​​ក្នុង​ពូល B ​ជា​មួយ អ៊ូបេគីស្ថាន​ ​ម្ចាស់​ការពារ​ជើង​​ឯក​ឆ្នាំ​ចាស់ និង​បារ៉ែន ជា​ក្រុម​ខ្លាំង​ ដូច្នេះ​ពីរ​ក្រុម​នេះ​ជា​ឧបគ្គ​ធំ ខណៈ​នេប៉ាល់ និង​ម្ចាស់​ផ្ទះ​ឆាយ​នីសតៃប៊ិ ក៏​មិន​អាច​មើលរំលង​បាន។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៤  លោក Koji Gyotoku បាន​ដឹក​នាំ​ក្រុម​យុវជន​កម្ពុជា​អាយុ​១៦​ឆ្នាំធ្វើ​បាន​ល្អ​មែន​ទែន​ វគ្គ​សន្សំពិន្ទុក្នុងពូលពានរង្វាន ASEAN U-16 Boys Championship នៅប្រទេសឥណ្ឌូណេស៊ី។

ក្រុម U16 កម្ពុជា​មិន​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​៣​លើក​គឺ​ឈ្នះ មីយ៉ាន់ម៉ា ២-១, ឈ្នះ ព្រុយណេ ៦-០ និង​ ស្មើ វៀតណាម ១-១ ប៉ុន្តែ​មិន​បាន​​ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារចាញ់គ្រាប់បាល់វៀតណាម ដែលមាន៧ពិន្ទុស្មើគ្នា។  នៅពូលផ្សេង ថៃ និងអូស្ត្រាលី ក៏មាន៧ពិន្ទុ ស្មើនឹងកម្ពុជាដែរ។

កម្មវិធី​ប្រកួត​របស់​ U20 កម្ពុជា ក្នុង​វគ្គ​ជម្រុះ AFC U20 Asian Cup China PR 2025

  • កម្ពុជា vs នេប៉ាល់ (ម៉ោង២​រសៀល ថ្ងៃ​ទី​២១ កញ្ញា ២០២៤)
  • កម្ពុជា vs អ៊ូបេគីស្ថាន (ម៉ោង២​រសៀល ថ្ងៃ​ទី​២៣ កញ្ញា ២០២៤)
  • កម្ពជា vs បារ៉ែន (ម៉ោង​៦​ល្ងាច ថ្ងៃ​ទី២៧ កញ្ញា ២០២៤)
  • កម្ពុជា vs ឆាយ​នីសតៃប៊ិ (ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៩ កញ្ញា ២០២៤)

ការប្រកួត​ជម្រុះ​ក្នុង​ពូល ពាន​រង្វាន់ AFC U20 Asian Cup នេះ​ គឺ​មាន​​១០​ពូល ដែល​ក្រុម​លេខ​១​ក្នុង​ពូល​ចំនួន​១០ និង​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល​ចំនួន​៥​ សរុប ១៥​ក្រុម​ឡើង​ទៅ​ជុំ​ចុង​ក្រោយ បូក​រួម​ទាំង​ម្ចាស់​ផ្ទះ​ចិន​ត្រូវ​ជា​១៦​ក្រុម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម