Connect with us

កីឡា

U20 កម្ពុជា ប៉ះ ក្រុមជើងឯក អ៊ូបេគីស្ថាន ម៉ោង​២ថ្ងៃនេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​២០​ឆ្នាំ (U20) នឹង​ប្រកួត​ជា​មួយ ក្រុម​ជម្រើស​ជាតិ អ៊ូបេគីស្ថាន វគ្គ​​​​ជម្រុះ​​ក្នុង​ពូល B ពាន​រង្វាន់ AFC U20 Asian Cup China PR 2025 វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៣ ខែ​កញ្ញា នៅ​ឆាយនីសតៃប៊ិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​លើក​ទី​២​របស់​ក្រុម​​យុវជន​កម្ពុជា បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៤-១ លើ​ក្រុម​យុវជន​នេប៉ាល់ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា ប៉ុន្តែជា​ការ​ប្រកួត​លើក​ទី១​របស់​ក្រុម​យុវជន​អ៊ូបេគីស្ថាន។

អ៊ូបេគីស្ថាន ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ដែល​ពួក​គេ​បាន​ឈ្នះ​កាល​ពី​ឆ្នាំ​២០២៣ ដូច្នេះ​ជាការ​ប្រកួត​ដ៏​លំបាក​បំផុត​សម្រាប់​ក្រុម​កម្ពុជា។ ជា​ពិសេស​ទៀត​នោះ ពួក​គេ​មានកម្លាំង​ស៊ុហ្វ​ពេញ​ល្អ ខុស​ពី​កម្ពុជា​ដែល​បាន​ចំណាយ​កម្លាំង​អស់១​ប្រកួត​ហើយ។

គិត​តារាង​ពិន្ទុ​បណ្តោះអាសន្ន​នៅ​ក្នុង​ពូល B កម្ពុជា​មាន​៣​ពិន្ទុ កំពុង​ឈរ​លើ​កំពូល​តារាង ហើយ​បារ៉ែន​ មាន​៣​ពិន្ទុ​ ស្ថិត​នៅ​លេខ​២ បន្ទាប់​ពី​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ឆាយ​និសតៃប៊ិ នៅ​ចុង​ម៉ោង​ដោយ​លទ្ធផល ១-០។ អ៊ូបេគីស្ថាន ស្ថិត​នៅ​លេខ​៣ ហើយឆាយនីសតៃប៊ិ លេខ​៤ និង​នេប៉ាល់លេខ​៥។

​លើក​ទី​២​ហើយ​​ដែល​បុរសសញ្ជាតិ​ជប៉ុន​បាន​ដឹក​នាំ​ក្រុម​យុវជន​កម្ពុជា​ក្នុង​វគ្គ​​ជម្រុះ​ពាន​រង្វាន់ AFC U20 Asian Cup បន្ទាប់​ពី​ដឹក​នាំលើក​ទី​១ កាល​ពី​ឆ្នាំ​២០២០។ លោក​បាន​​បង្កើត​ប្រវត្តិ​សាស្ត្រ​​ជា​លើក​ដំបូង​​​ដោយ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល និង​បានឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។ ឆ្លង​កាត់​៤​ប្រកួត ក្រុម U20 កម្ពុជា បាន​យក​ឈ្នះ ថៃ ២-១, ឈ្នះព្រុយណេ ៣-០, ​ឈ្នះ កោះម៉ារីណាខាងជើង ៩-០ និង​​ចាញ់ ម៉ាឡេស៊ី ៤-៥ ដើម្បី​ក្លាយ​ជា​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៤  លោក Koji Gyotoku បាន​ដឹក​នាំ​ក្រុម​យុវជន​កម្ពុជា​អាយុ​១៦​ឆ្នាំធ្វើ​បាន​ល្អ​មែន​ទែន​ វគ្គ​សន្សំពិន្ទុក្នុងពូលពានរង្វាន ASEAN U-16 Boys Championship នៅប្រទេសឥណ្ឌូណេស៊ី។ ក្រុម U16 កម្ពុជា​មិន​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​៣​លើក​គឺ​ឈ្នះ មីយ៉ាន់ម៉ា ២-១, ឈ្នះ ព្រុយណេ ៦-០ និង​ ស្មើ វៀតណាម ១-១ ប៉ុន្តែ​មិន​បាន​​ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារចាញ់គ្រាប់បាល់វៀតណាម ដែលមាន៧ពិន្ទុស្មើគ្នា។  នៅពូលផ្សេង ថៃ និងអូស្ត្រាលី ក៏មាន៧ពិន្ទុ ស្មើនឹងកម្ពុជាដែរ។

ការប្រកួត​ជម្រុះ​ក្នុង​ពូល ពាន​រង្វាន់ AFC U20 Asian Cup នេះ​ គឺ​មាន​​១០​ពូល ដែល​ក្រុម​លេខ​១​ក្នុង​ពូល​ចំនួន​១០ និង​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល​ចំនួន​៥​ សរុប ១៥​ក្រុម​ឡើង​ទៅ​ជុំ​ចុង​ក្រោយ បូក​រួម​ទាំង​ម្ចាស់​ផ្ទះ​ចិន​ត្រូវ​ជា​១៦​ក្រុម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ១០ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១១ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

បទល្មើសចោរកម្ម
សន្តិសុខសង្គម២១ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានជាតិ៥៩ នាទីutes មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម