កីឡា
ថ្ងៃប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរនឹងតាំងបង្ហាញស្តេចខ្មែរអង្គណាពូកែយុទ្ធគុន
នៅប្រកួតកីឡា«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី» ក្រោមមូលបទ «រួមគ្នាអភិរក្ស ដើម្បីអភិវឌ្ឍយុទ្ធគុនដូនតាខ្មែរ»នឹងមានការដាក់តាំងបង្ហាញអតីតព្រះមហាក្សត្រខ្មែរអង្គរណាដែលពូកែខាងយុទ្ធគុន។

ព្រឹត្តិការណ៍ប្រកួត«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី»គ្រោងធ្វើរយៈពេល៣ថ្ងៃគឺថ្ងៃទី១៨-១៩-២០ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញដែលប្រកួតតែកីឡាអត្តសញ្ញាណជាតិដូចជា គុនល្បុក្កតោ យុទ្ធក្រមខម គុនខ្មែរ គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្បាច់គុនកងយោធពលខេមរភូមិន្ទជាដើម។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា ព្រឹត្តិការណ៍«យុទ្ធគុនចម្រុះបរាណខ្មែរ»ផ្តួចផ្តើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់គឺជំរុញយុទ្ធគុនដូនតាខ្មែរឲ្យផុលផុស ជំរុញលើការអភិរក្ស និងអភិវឌ្ឍសិល្បៈក្បាច់បុរាណខ្មែរឲ្យមានបែបបទ ក្បួនច្បាប់ច្បាស់លាស់សម្រាប់អ្នកជំនាន់ក្រោយ។

លោកបានបន្តថា ៖«យុទ្ធមន្ត និងយុទ្ធសាស្ត្រគឺយើងត្រូវជិកកកាយឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ។ នៅថ្ងៃប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរពានរង្វាន់សម្តេចធិបតី យើងនឹងដាក់បង្ហាញនូវវីរភាព ឬភស្តុតាងមួយចំនួនដែលអតីតព្រះមហាក្សត្រខ្មែរ ជាមហាបុរសនៃយុទ្ធគុនបុរាណខ្មែរដាក់តាំងបង្ហាញថា មហាក្សត្រអង្គណាដែលជាស្តេចមានយុទ្ធគុនកំពូល។ យើងនឹងដាក់តាំងឲ្យប្រជាពលរដ្ឋបានឃើញគឺថា ដើម្បីគោរព បូជាអតីតវីរព្រះមហាក្សត្រជាអ្នកយុទ្ធគុនកំពូលរបស់យើង»។
ការត្រៀមបង្ហាញព្រះមហាក្សត្រអង្គណាដែលខ្លាំងពូកែខាងយុទ្ធគុន គណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរគ្រោងស្នើសុំរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើតឲ្យមាន«ងាស្តេចយុទ្ធគុនបុរាណខ្មែរ»រយៈពេល១០ឆ្នាំម្តង។ លក្ខណៈវិនិច្ឆ័យចំពោះងាស្តេចយុទ្ធគុនបុរាណខ្មែរគឺផ្តោតលើកត្តាសំខាន់មួយចំនួនមានដូចជា សមត្ថភាព និងបច្ចេកទេសខ្ពស់ ការទទួលបានជោគជ័យផ្ទាល់ខ្លួន និងជាតិ មានកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយភាពដែលទទួលបានការស្រឡាញ់ពេចិត្តពីមហាជនយ៉ាងទូលំទូលាយ អាចផ្សព្វផ្សាយយុទ្ធគុនខ្មែរទាំងក្នុងស្រុក និងក្រៅប្រទេស មានក្រមសីលធម៌ គុណធម៌ សុជីវធម៌ដើម្បីក្លាយជាបុគ្គលគំរូក្នុងជីវិតប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ការប្រកួត«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី»នឹងប្រើច្បាប់ និងលក្ខន្តិកៈថ្មីលើវិញ្ញាសាប្រយុទ្ធ ខណៈវិញ្ញាសាសម្តែងត្រូវប្រើច្បាប់ និងលក្ខន្តិកៈរបស់សហព័ន្ធសាមី។ ប្រាក់រង្វាន់ការប្រកួតកម្រិតអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន៣០០០ដុល្លារ មេដាយប្រាក់២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លារ។ ចំណែកការប្រកួតកម្រិតមិនអាជីពទាំងវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែង ជ័យលាភីមេដាយមាស ទទួលបាន២៥០០ដុល្លារ មេដាយប្រាក់២០០០ដុល្លារ និងមេដាយសំរិទ្ធ១០០០ដុល្លា។

មិនត្រឹមតែប៉ុណ្ណោះ នឹងមានពានរង្វាន់អត្តពលិកឆ្នើម តាមវិញ្ញាសានីមួយៗថែមទៀតដែលនឹងទទួលបានរង្វាន់ម៉ូតូថ្មី១គ្រឿងស្មើនឹងតម្លៃ៣ពាន់ដុល្លារ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង