Connect with us

កីឡា

ខ្សែប្រយុទ្ធ Teerasil ថា ល្ងាច​នេះ​ជាឱកាសដ៏ល្អ​យក​៣​ពិន្ទុ​ពី​ព្រះ​ខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

ខ្សែប្រយុទ្ធ​​ចាស់​វស្សា​ Teerasil Dangda ចាត់​ទុក​ការ​ប្រកួត​របស់​ BG Pathum United ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​៦​ល្ងាច​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ផ្ទះ​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ បន្ទាប់​ពី​ក្រុម​របស់​ខ្លួន BG Pathum United ទទួល​បាន​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​បើក​ឆាក​ស្មើ​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី PSM Makassar ដោយ​លទ្ធផល ១-១ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួល​បាន​៣​ពិន្ទុ​ ពី​ការ​ប្រកួត​បើក​ឆាក​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះម៉ាឡេស៊ី​ Terengganu ​ដោយ​លទ្ធផល ៣-២។

ខ្សែ​ប្រយុទ្ធវ័យ​​៣៦​ឆ្នាំ​ Teerasil Dangda បាន​និយាយ​ថា ៖«​នេះ​ជា​ឱកាស​ដ៏​ល្អ​ ឱកាស​​ធំសម្រាប់​​ក្រុម​យើង​ទទួល​បាន​៣​ពិន្ទុ​​​លើក​ដំបូង​នៅ​ក្នុង​ផ្ទះ​របស់​យើង។ យើង​ទាំង​អស់​គ្នា​​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ហើយ​នឹង​​ប្រឹង​ប្រែង​​ឲ្យ​អស់​ពី​សមត្ថភាព​​​​ដើម្បី​ទទួល​បាន​ជ័យជម្នះ»។

ក្រុម​ខ្លាំង​ថៃ BG Pathum United ​មិន​បាន​សម្រាក​​ច្រើន​ទេ​សម្រាប់ការ​ប្រកួត​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​។ ពួក​គេ​​ទើប​តែ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២២ ខែ​កញ្ញា ដែល​​ទទួល​បាន​ជ័យជម្នះ ២-១ លើ​ក្រុម​ខ្លាំង Port FC ក្នុង​លីគ​កំពូល​ថៃ ដូច្នេះ​ពួក​គេ​មាន​ពេល​វេលា​​សម្រាក​ត្រៀម​ខ្លួន​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា បុរស​សញ្ជាតិ​ជប៉ុន​​ 𝗠𝗮𝗸𝗼𝘁𝗼 𝗧𝗲𝗴𝘂𝗿𝗮𝗺𝗼𝗿𝗶 គ្រូ​បង្វឹក BG Pathum United បាន​និយាយ​ថា ជ័យ​ជម្នះ​កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់​សម្រាប់​ការ​ប្រកួត​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ទោះ​បី​មាន​ពេល​វេលា​សម្រាក​តែ​២​ថ្ងៃ តែ​ក្រុម​របស់​លោក​មាន​គុណភាព​ខ្ពស់​​អាច​ស្វែង​រក​ជ័យជម្នះ​បាន​ល្ងាច​នេះ។

ក្រុម​ថៃ​មួយ​នេះ​សំបូរ​ដោយ​កីឡាករ​​ល្អ​ៗ​ដូច​ជា​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Teerasil Dangda និង​ខ្សែ​បម្រើ​ដ៏​ល្បី​ល្បាញ Chanathip Songkrasin ដែល​ជា​អ្នក​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង។ ជា​មួយ​គ្នា​នេះ ពួក​គេ​មាន​កីឡាករ​បរទេស​រហូត​ដល់​ទៅ​១០​នាក់​នៅ​ក្នុង​បញ្ជី​ក្នុង​នោះ​មាន​ទាំង​ខ្សែ​ការពារ ខ្សែ​បម្រើ និង​ខ្សែ​ប្រយុទ្ធ ប្រៀប​ធៀប​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន​កីឡាករ​បរទេស​តែ​៦​នាក់​ប៉ុណ្ណោះ។

ស្ថិតិ​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ក្រុម​ទាំង​ពីរ​មិន​សូវ​ខុស​​គ្នា​ប៉ុន្មាន​ឡើយ​គឺ​ Pathum United ​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​១ ខណៈ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​៤ និង​ចាញ់​១។

៥​ប្រកួត​ចុង​ក្រោយ​ររបស់ BG Pathum United

  • ចាញ់ Ratchaburi ១-៤
  • ឈ្នះ Chiangrai United ២-០
  • ឈ្នះ Khonkaen United ៣-០
  • ស្មើ Nongbua Pitchaya ១-១
  • ឈ្នះ Port FC ២-១

៥​ប្រកួត​ចុង​ក្រោយ​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ឈ្នះ អាយអេសអាយដង្កោសែន​ជ័យ ៤-១
  • ឈ្នះ Terengganu ៣-២
  • ឈ្នះ គិរីវង់សុខសែន​ជ័យ ៦-១
  • ចាញ់​ វិសាខា ០-១
  • ឈ្នះ ណាហ្គាវើលដ៍ ២-០

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៨ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ១ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៥ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

សន្តិសុខសង្គម៥៨ នាទីutes មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម