កីឡា
មិត្តស្រីរបស់ Ronaldo រកបានចំណូល១០លានដុល្លារពី Netflix
តារាម៉ូដែល Georgina Rodgriguez ជាមិត្តស្រីរបស់តារាបាល់ទាត់ Cristiano Ronaldo រកបានប្រាក់ចំណូលចំនួន១០លានដុល្លារសម្រាប់ស៊េរីឯកសាររដូវកាលដំបូងរបស់នាងជាមួយក្រុមហ៊ុន Netflix ដែលរឿងនោះមានឈ្មោះថា«I Am Georgina»។

តារាម៉ូដែលអាហ្សង់ទីនអាចរកបាន១០លានដុល្លារសម្រាប់រដូវកាលទី១ ហើយចំនួននោះអាចកើនឡើង នៅរដូវកាលទី២ បើទោះបីជាក្រុមហ៊ុន Netflix មិនបានបញ្ចេញតួលេខផ្លូវការក៏ដោយ។ រដូវកាលទី៣ រឿង«I Am Georgina»ត្រូវបានចាក់ផ្សាយនៅលើ Netflix តាំងពីថ្ងៃទី១៨ ខែកញ្ញា។
ប្រភពជាច្រើនបានរាយការណ៍ថា ទ្រព្យសម្បត្តិសុទ្ធរបស់ Rodriguez ត្រូវបានគេប៉ាន់ប្រមាណចំនួន១៩.៧លានដុល្លារ។ ក្រៅពីប្រាក់ចំណូលពី Netflix នាងក៏អាចរកប្រាក់បានប្រមាណ ១០០,០០០ដុល្លារ ពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើគណនី Instagram ដែលមានអ្នកតាមដាន៦៣លាននាក់។ តារាម៉ូដែលរូបនេះមានគ្លីនិកហ្វេហ្ស៊ិនជាមួយ Ronaldo ដែលអាចរកបានចំណូលបាន១០.៥លានដុល្លារក្នុងមួយឆ្នាំ។

រដូវកាលទី៣ ស៊េរីរឿង«I Am Georgina» តារាម៉ូដែលវ័យ៣៩ឆ្នាំរូបនេះបង្ហាញពីភាពស្និទ្ធស្នាលជាងមុនជាមួយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ ក៏ដូចជាជីវិតរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាកន្លែងដែល Ronaldo កំពុងលេងឲ្យក្លិប Al Nassr តាំងពីឆ្នាំ២០២៣។ រដូវកាលទី២ ស៊េរីរឿង«I Am Georgina» តារាឆ្នើម Ronaldo បានបង្ហាញខ្លួនក្នុងសាច់រឿងនេះមិនបានច្រើនទេ ប៉ុន្តែរដូវកាលទី៣ រូបគេមានបង្ហាញខ្លួនច្រើន។
ចំពោះ Ronaldo ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយ Rodriguez កាលពីឆ្នាំ២០១៦។ គូស្នេហ៍មួយមានកូនពីរនាក់ជាមួយគ្នា ខណៈកូនទី៣ របស់ Ronaldo មានតាមរយៈការពពោះជំនួស៕
ប្រែសម្រួល៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ