Connect with us

កីឡា

សាលា​រៀន​ឯកជនមួយនៅព័រទុយហ្គាល់មិនទទួលយក​កូនរបស់ Ronaldo

បានផុស

នៅ

តាមប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់បាន​ផផ្សាយ​ថា កីឡាករ Ronaldo បានព្យាយាមចុះឈ្មោះកូនរបស់គាត់ឲ្យចូលរៀននៅ​ St. Julian’s School ជាសាលា​រៀន​ដ៏ល្បីល្បាញ ប៉ុន្តែត្រូវបានខាងសាលាបដិសេធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមចុះផ្សាយរបស់ ​​AS បានឲ្យដឹងថា Ronaldo គ្រោងនឹងត្រឡប់​ទៅប្រទេសកំណើត​វិញ ជាមួយគូស្នេហ៍របស់ខ្លួន Georgina Rodriguez ខណៈពេល​វិមានដ៏ធំរបស់ពួកគេនៅជិតទីក្រុង Lisbon កំពុងត្រូវបានសាងសង់។ ទោះ​ជាយ៉ាងណា ផែនការនេះកំពុងមានបញ្ហាស្របពេលគូស្នេហ៍១គូនេះព្យាយាមស្វែងរកសាលារៀន​ឲ្យ​កូនទាំង៥នាក់នៅទីនោះ។

Ronaldo និង Rodriguez ត្រូវបានគេមើលឃើញថា បានទៅសាលា​រៀន​ឈ្មោះ​ St. Julian ជា​សាលា​ឯកជនរបស់ចក្រភពអង់គ្លេស ស្ថិតក្នុងចំណោមគ្រឹះ​ស្ថាន​អប់រំ​ដ៏​ល្បី​បំផុត​នៅ​ប្រទេសព័រទុយហ្គាល់។ សាលារៀននេះគឺជាកន្លែងដែលក្មេងៗនៃគ្រួសារអ្នកមាន និងអ្នកមានអំណាចបំផុតនៅក្នុងតំបន់បានចុះឈ្មោះចូលរៀន​អាយុពី៣ទៅ១៨ឆ្នាំ។

Ronaldo និង Rodriguez ត្រូវបានគេមើល​ឃើញ​ពី​ពី​ការ​ពិភាក្សាអំពីការចុះឈ្មោះសម្រាប់កូនរបស់ពួកគេឲ្យចូលរៀននៅសាលានោះ ប៉ុន្តែត្រូវ​បែរជាត្រូវខាងសាលាបានបដិសេធ។

តាមការបញ្ជាក់របស់ V+Fama បាននិយាយថា ​ការ​បដិសេធ​របស់​សាលា​រៀន​ St. Julian ក្រោមហេតុផល​ឯកជន​ភាព​គឺ​​មិនចង់ឲ្យកូនរបស់ Ronaldo សិក្សានៅទីនោះ ពី​ព្រោះពួកគេចង់ការពារសិស្សដទៃទៀត។ ពួក​គេ​មិនចង់ឲ្យសាលារៀននោះក្លាយជាប្រភពព័ត៌មានឥតឈប់ឈរនោះទេ។ ជារួមខាងសាលាការពារខ្លាចមានករណីណាមួយកើតឡើងមិនប្រក្រតីចំពោះកូនៗរបស់ពួកគេ ដូច្នេះ​ខាងសាលាអាចប្រឈមមុខនឹងការបាត់បង់កេរ្ដិ៍ឈ្មោះដោយសារផ្សព្វផ្សាយពី​សារព័ត៌មានជុំវិញពិភពលោក។

Ronaldo និង Rodriguez រួមជាមួយកូន៥នាក់​កំពុង​នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ ជាកន្លែងដែល​រូប​គេ​​លេង​ឲ្យ​ក្លិប Al Nassr តាំងពីដើមឆ្នាំ២០២៣។ កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំជាមួយក្លិបអារ៉ាប់នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៥៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម