កីឡា
ជួបគ្នាដំបូង U20 កម្ពុជា បង្កើតកំណត់ត្រា ឈ្នះ ប៉ារ៉ែន ក្នុងក្របខណ្ឌអាស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ (U20) បានបង្កើតកំណត់ត្រាជ័យជម្នះ លើក្រុមយុវជន បារ៉ែន សម្រាប់ការជួបគ្នាលើកទី១ក្នុងពានរង្វាន់យុវជនអាយុ២០ឆ្នាំអាស៊ី AFC Asian Cup។
ក្រោមការដឹកនាំរបស់លោកគ្រូ Koji Gyotoku បានធ្វើឲ្យកម្ពុជាមានកំណត់ត្រាល្អជាបន្តបន្ទាប់សម្រាប់ការដឹកនាំក្រុមយុវជនកម្ពុជា។ កន្លងមក ក្រុមយុវជនកម្ពុជា និង បារ៉ែន មិនធ្លាប់បានជួបគ្នាទេ ប៉ុន្តែការជួបគ្នាលើកទី១នេះ ក្រុមយុវជនកម្ពុជាធ្វើបានយ៉ាងល្អទាំងការគ្រប់គ្រងបាល់ វាយសម្រុក និងបង្កើតឱកាសស៊ុតជាច្រើនលើក ប៉ុន្តែអាចរកបានតែ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ មាន ចានឬទ្ធិ នៅនាទី៦៨។
បច្ចុប្បន្ន ក្រុមយុវជនកម្ពុជា មាន៦ពិន្ទុ កំពុងឈរលេខ២ក្នុងពូល B បន្ទាប់ពីឈ្នះ២ និងចាញ់១ ហើយក៏កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូល ប៉ុន្តែកម្ពុជាបានប្រកួតច្រើនជាងគេ ខណៈក្រុមផ្សេងៗទើបបាន២ប្រកួត និង១ប្រកួតប៉ុណ្ណោះ។
ខាងក្រោមជាស្ថិតិរបស់ Koji Gyotoku
- U20 កម្ពុជា ឈ្នះ បារ៉ែន ១-០ (ជម្រុះក្នុងពូល AFC Asian Cup)
- U20 កម្ពុជា ចាញ់ អ៊ូបេគីស្ថាន ០-៧ (ជម្រុះក្នុងពូល AFC Asian Cup)
- U20 កម្ពុជា ឈ្នះ នេប៉ាល់ ៤-១ (ជម្រុះក្នុងពូល AFC Asian Cup)
- U20 កម្ពុជា ស្មើ មីយ៉ាន់ម៉ា ២-២ (មិត្តភាពនៅប្រទេសថៃ)
- U16 កម្ពុជា ឈ្នះ មីយ៉ាន់ម៉ា ២-១ (ASEAN U16 Championship 2024)
- U16 កម្ពុជា ឈ្នះ ព្រុយណេ ៦-០ (ASEAN U16 Championship 2024)
- U16 កម្ពុជា ស្មើ វៀតណាម ១-១ (ASEAN U16 Championship 2024)
- U18 កម្ពុជា ឈ្នះ ថៃ ៤-៣ (ASEAN U18 Championship 2019)
- U18 កម្ពុជា ឈ្នះ វៀតណាម ២-១ (ASEAN U18 Championship 2019)
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់